ជីវិតកម្សាន្ដ
តារាភេទទី ៣ គន់ រៀមរតនៈ យកលុយសែន ច្នៃរ៉ូបស្លៀកប្លែកពីគេ
តារាសម្ដែងភេទទី ៣ គន់ រៀមរតនៈ ហៅ ចែ រ៉ូហ្សា ដែលទស្សនិកជនភាគច្រើនស្គាល់តាមរយៈការសម្ដែងភាពយន្តខ្មែរជាច្រើន ថ្មីៗនេះបានធ្វើឲ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីតារាភេទទី ៣ រូបនេះ បញ្ចេញស្នាដៃច្នៃម៉ូដសម្លៀកបំពាក់(រ៉ូប) ចេញពីលុយដុល្លារសែន។

តាមរយៈការបង្ហោះភ្ជាប់ជាមួយរូបភាព ២ សន្លឹក ឈរកាច់រាងបង្អួតភ្នែកមហាជនពីសំណាក់តារាភេទទី ៣ លោក គន់ រៀមរតនៈ ដែលស្ថិតក្នុងរ៉ូបច្នៃចេញពីលុយដុល្លារសែននេះដែរ បាននិងកំពុងទាក់ទាញភ្នែកអ្នកគាំទ្រចំពោះស្នាដៃសម្រាប់ការច្នៃម៉ូដដ៏ស្រស់ស្អាតមួយឈុតនេះ។ នៅក្នុងឈុតនេះគេឃើញរំលេចនូវលុយដុល្លារសែនរាប់រយសន្លឹកដែលកើតចេញពីការច្នៃប្រឌិតប្លែកៗនេះឡើង។

យ៉ាងណាក្រៅពីការចាប់អារម្មណ៍ និងគាំទ្ររបស់មហាជនសម្រាប់ឈុតលុយដុល្លារសែននេះដែរ តារាភេទទី ៣ គន់ រៀមរតនៈ ក៏ទទួលបានការលើកទឹកចិត្តផងដែរនៅក្នុងការបង្ហាញខ្លួនជាមួយឈុតប្លែកភ្នែកមិនធ្លាប់ឃើញបែបនេះ។

សូមបញ្ជាក់ថា គន់ រៀមរតនៈ គឺជាអ្នកសិល្បៈមួយរូប ដែលភាគច្រើនសម្ដែងជាតួអង្គភេទទី ៣ ក្នុងខ្សែភាពយន្តនានា ក៏ដូចជារឿងភាគចាក់បញ្ចាំងតាមស្ថានីយទូរទស្សន៍ជាដើម។ បច្ចុប្បន្នក្រៅពីអាជីពសិល្បៈ លោកក៏មានមុខជំនួញលក់សំពត់ហូលខ្មែរយ៉ាងប្រណិតទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


