Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ដកតំណែងប្រមុខយោធានៅគ្រប់តំបន់ ព្រោះស៊ីសំណូក បើកផ្លូវឲ្យបុរសអ៊ុយក្រែន គេចផុតពីការកែនទ័ព

បានផុស

នៅ

លោក Volodymyr Zelensky បានបញ្ចប់តំណែងប្រមុខយោធានៅគ្រប់តំបន់នៃប្រទេសអ៊ុយក្រែន បន្ទាប់ពីមានការចោទប្រកាន់ពីបទអំពើពុករលួយថា ប្រមុខយោធាទាំងនោះស៊ីសំណូក ដោយធ្វើជាមិនដឹងមិនឮ បើកផ្លូវឲ្យបុរសអ៊ុយក្រែន រត់គេចពីការរើសទាហាន។

លោក Volodymyr Zelensky (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលទីក្រុង​កៀវ ​បាន​និង​កំពុងកែន​ទាហាន​ ​សម្រាប់​កងវរសេនាតូច ខណៈ​ការ​វាយលុក​របស់​ខ្លួន​ប្រឆាំង​នឹង​កម្លាំង​រុស្ស៊ី នៅតែបន្តដំណើរការទៅមុខ។

បន្ទាប់ពីកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំយោធាកាលពីថ្ងៃសុក្រទី១១ខែសីហា លោក Zelensky បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “យើងកំពុងបណ្តេញស្នងការយោធា ក្នុងតំបន់ទាំងអស់។ ប្រព័ន្ធនេះ គួរតែត្រូវបានគ្រប់គ្រងដោយមនុស្សដែលដឹងច្បាស់ថាអ្វីជាសង្រ្គាម និងអ្វីជាអំពើឃោរឃៅ ហើយការសូកប៉ាន់នៅពេលប្រទេសមានសង្រ្គាម គឺជាទង្វើក្បត់ជាតិដ៏ធំធេង”។

ចំណាត់ការនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីទប់ស្កាត់អំពើពុករលួយ ជាផ្នែកនៃកំណែទម្រង់ដ៏ទូលំទូលាយដែលស្នើឡើងដោយសហភាពអឺរ៉ុប។

ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ប្រធានាធិបតីអ៊ុយក្រែន និយាយថា “ក្នុងអំឡុងពេលត្រួតពិនិត្យមជ្ឈមណ្ឌលកែនទាហាន ភ្នាក់ងារអនុវត្តច្បាប់បានលាតត្រដាងករណីនៃអំពើពុករលួយយ៉ាងច្បាស់។ ទាំងនេះ គឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់អ៊ុយក្រែន និងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តនៅក្នុងស្ថាប័នរដ្ឋ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ៊ុយក្រែន ទម្លាយថា ខ្លួនមានគិញសម្ងាត់ នៅ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ ស ថេត ៖ មន្រ្តី​ក្រោម​ឱវាទ​ ត្រូវ​ចេញ​ប្រតិបត្តិ​បង្រ្កាប​បទល្មើស​បច្ចេកវិទ្យា​ជា​បន្ទាន់ ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត

Sokha Hotels

ព័ត៌មានពេញនិយម