ជីវិតកម្សាន្ដ
ខុសវ័យ ៨ឆ្នាំ Tong ថា មិនខ្មាសគេទេ ថែមទាំងស្រឡាញ់ Ploy ដោយស្មោះ
ស្នេហាថ្មោងថ្មីរវាងតារាម្ដែង Ploy Chermarn និងតារារ៉េប Tong Twopee Southside នៅតែជាប្រធានបទដែលទស្សនិកជនថៃលើកមកជជែក មិនទាន់ស្ងាត់នៅឡើយ ខណៈអ្នកខ្លះសង្ស័យទំនាក់ទំនងពួកគេត្រឹមជាការសម្ដែងបំភ័ន្តហ្វេន អ្នកខ្លះទៀតហាក់មិនគាំទ្រពួកគេស្រឡាញ់គ្នា ព្រោះគម្លាតអាយុខាងស្រីចាស់ជាងខាងប្រុសរហូតដល់ ៨ឆ្នាំឯណោះ។

ថ្វីត្បិតមានទស្សនិកជនមួយចំនួនពុំគាំទ្រស្នេហាអ្នកទាំងពីរ តែពួកគេនៅតែបន្តបង្ហាញភាពផ្អែលល្ហែម និងកាន់តែស្អិតរមួតជាងមុនទៅទៀត។ មិនតែប៉ុណ្ណោះថ្មីៗនេះ តារារ៉េប Twopee បានចេញមុខផ្តល់បទសម្ភាសន៍លើកដំបូង តាំងពីប្រកាសស្រឡាញ់គ្នាមក ដោយលោកបានលើកឡើងទាក់ទងនឹងគម្លាតវ័យថា ទោះបី Ploy ចាស់ជាងលោក ប៉ុន្តែលោកនៅតែស្រឡាញ់ និងមិនធ្លាប់គិតខ្មាសគេឡើយ។

តារារ៉េបរូបនេះបានបើកចំហពីរឿងស្នេហារបស់ខ្លួនជាមួយបណ្តាញសារព័ត៌មានថា រវាងលោក និង Ploy គឺជាមិត្តជិតដិតនឹងគ្នា ១០ឆ្នាំមកហើយ ហើយកន្លងមក លោកក៏មិនធ្លាប់គិតដែរថានឹងស្រឡាញ់គ្នាជាមួយនាង។ ប៉ុន្តែឆ្លងកាត់រឿងជាច្រើន អ្នកទាំងពីរបានដើរដល់ផ្លូវរួមមួយ រហូតបង្កើតបានជាស្នេហាយល់ចិត្ត ក្នុងពេលដែល Ploy ឈានចូលវ័យ ៤០ឆ្នាំ ចំណែកឯលោកមានវ័យ ៣២ឆ្នាំ។


ទោះបីខុសជំនាន់ជិត ១០ឆ្នាំក៏ដោយ សម្រាប់ Tong វាមិនមែនជាឧបសគ្គស្នេហ៍នោះទេ ហើយលោកនឹងព្យាយាមថែរក្សាមនោសញ្ចេតនានេះឱ្យបានរឹងមាំបំផុត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មហាជនថា ស្នេហារវាង Ploy និង Tong ត្រឹមជាការសម្ដែង កុហកអ្នកគាំទ្រ
ចុចអាន៖ Kwan ធ្លាប់ចង់បញ្ចប់ជីវិតខ្លួនឯង តែមិនបានសម្រេច ដោយសារបារម្ភពីម្ដាយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


