ព័ត៌មានជាតិ
សម្ភារបរិក្ខារពេទ្យជិត១០មុខ ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តកំពតតាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)
កំពត ៖ នាថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៣នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)បានដឹកនាំដោយ លោក ទន្តបណ្ឌិត ហ៊ ស៊ីផាន បាននាំយកសម្ភារបរិក្ខារពេទ្យដែលជាអំណោយដល់ថ្លៃថ្លារបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី យកមកប្រគល់ជូនរដ្ឋបាលខេត្តកំពត ដើម្បីចាត់ចែងប្រើប្រាស់នៅតាមមន្ទីរពេទ្យបង្អែក។និងមណ្ឌលសុខភាពនៅក្នុងខេត្ត។

គ្រឿងសម្ភារបរិក្ខារពេទ្យប្រមាណជិត១០មុខ ដែលបម្រើដល់វិស័យសុខាភិបាល ត្រូវបានប្រគល់គល់ជូនរដ្ឋបាលខេត្តកំពត តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ដើម្បីបែងចែកប្រើប្រាស់ទៅកាន់មន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាពក្នុងខេត្ត។

លោកទន្តបណ្ឌិត ហ៊ ស៊ីផាន តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ក៏បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់ឯកឧត្តមអភិបាលខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត។

លោកទន្តបណ្ឌិត បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់អំពីការផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ និងគិតពីសុវត្ថិភាពអ្នកជំងឺ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវ តែងតែផ្តោតសំខាន់លើការប្រើប្រាស់សម្ភារ និងគ្រឿងបរិក្ខារដែលបម្រើដល់វិស័យសុខាភិបាល ធ្វើយ៉ាងណាឱ្យមានគុណភាព និងមានសុវត្ថិភាពខ្ពស់ ហើយលោកទាំងពីរតែងតែបានផ្តល់នូវសម្ភារបរិក្ខារពេទ្យជូនដល់រដ្ឋបាលរាជធានី-ខេត្ត នៅទូទាំងប្រទេស។

ក្នុងឱកាសនោះដែរ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត តំណាងឱ្យថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្នុងខេត្តកំពត បានសំដែងនូវទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកដល់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់ និងគិតគូរខ្ពស់អំពីសុខមាសភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយបានផ្តល់នូវសម្ភារៈបរិក្ខារពេទ្យសម្រាប់បម្រើដល់ការព្យាបាល និងថែរក្សាសុខភាពប្រជាពលរដ្ឋក្នុងខេត្តកំពតនាពេលនេះ។

លោកបានបញ្ជាក់បន្ថែមថា ការផ្តល់នូវសម្ភារបរិក្ខារពេទ្យរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវនាពេលនេះ គឺបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ក្នុងការគិតគូរពីសុខុមាលភាពរបស់ប្រជាជន និងសុខទុក្ខរបស់ប្រជាជនពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវ។

លោកអភិបាលខេត្តបានបន្តថា ក្រោយពីទទួលបានសម្ភារបរិក្ខារពេទ្យនេះហើយ រដ្ឋបាលខេត្តនឹងធ្វើការបែងចែកសម្ភារបរិក្ខារទាំងអស់នោះទៅកាន់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនៅតាមបណ្តាក្រុង-ស្រុកទាំងអស់ក្នុងខេត្ត ដើម្បីប្រើប្រាស់ទៅតាមតម្រូវការ។

សម្ភារៈដែលប្រគល់ជូនណាពេលនេះរួមមាន សម្ភារថែទាំអ្នកជំងឺ, សម្ភារជំនួយមន្ទីរពិសោធន៍, សម្ភារជំនួយវះកាត់ សម្ភារជំនួយផ្លូវដង្ហើម, សម្ភារបរិក្ខារផ្សេងៗ ចំនួន ២០០ប្រអប់, អាវពេទ្យ ចំនួន ២,៤០០អាវ, ខ្នើយកើយ ចំនួន ១០០, ស្រោមដៃ ចំនួន ២៥,០០០, អាវអ្នកជំងឺ ចំនួន ៣,០០០អាវ, អាវកំរិត២ ៧,៥០០អាវ, ជើងរៀនដើរ ចំនួន ១២០ និងគ្រែពិនិត្យរោគស្ត្រី ចំនួន ១ផងដែរ៕
ដោយ ៖ សឹង រ៉ាត់









-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


