ព័ត៌មានជាតិ
តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុសម្រេចបានកំណើនទឹកប្រាក់ជាង១ ពាន់លានដុល្លារ
នៅក្នុងឆ្នាំ ២០២០ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុសម្រេចបានការនាំចេញក្នុងទឹកប្រាក់សរុប ជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិក (១.៥៦៥) ដែលមានកំណើន ២៦.៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ គឺជាតួលេខកំណើនទោះបីជាទទួលរងផលប៉ះពាល់ពីជំងឺវីរុសក៏ដោយ។
គណនីផ្លូវការណ៍របស់ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញសារលិខិតអបអរសាទរចំពោះកំណើននេះ ដល់ក្រុមប្រឹក្សាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងព្រមទាំងបានអបអរសាទរចូលឆ្នាំប្រពៃណីចិនដែលនឹងខិតជិតមកដល់នាពេលខាងមុខ។
នៅក្នុងលិខិតផ្ញើជូនប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាតែងតែទទួលស្គាល់ថាផ្នែកឯកជនគឺជាដៃគូដ៏ចាំបាច់និងមិនអាចខ្វះបានដែលត្រូវបំពេញឱ្យគ្នាទៅវិញទៅមកក្នុងការរួមចំណែកដល់ការជំរុញសេដ្ឋកិច្ច ជាតិឱ្យកាន់តែមានការរីកចម្រើន។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់នៅឆ្នាំ ២០០៨បច្ចប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ បានក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសអន្តរជាតិដែលបានទទួលសហគ្រាសមកពីអឺរ៉ុប អាមេរិក ចិន និង អាស៊ីអា គ្នេយ៍សរុប ១៦៦ សហគ្រាសហើយបានបង្កើតឱកាសការងារជិត ៣ ម៉ឺនកន្លែង។
ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លោក Chen Jiangang បានថ្លែងឲ្យដឹងថា តាមការព្យាករតំបន់សេដ្ឋកិច្ចពិសេសសក្រុងព្រះសីហនុ នឹងរួមចំណែក ការបង្កើតទំហំពាណិជ្ជកម្មជាមួយចិនឲ្យបាន ១ ម៉ឺ លានដុល្លារក្នុងឆ្នាំ ២០២៣ ព្រមទាំងចលនាពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសផ្សេងៗ៕


អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


