Connect with us

ព័ត៌មានជាតិ

សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការសំណុំរឿងលោក ថាច់ សេដ្ឋា រឿងចេញសែកស្អុយ

បានផុស

នៅ

សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣នេះ បានបើកសវនាការកាត់ទោសលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាច ជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៩ ដែលជាបទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សវនាការនេះ ដឹកនាំដោយលោកស្រី ឈុន ដាវី ជាចៅក្រមជំនុំជំរះ និងលោក ប្លង់ សុផល ជាតំណាងអយ្យការ។ លោកមេធាវី ជួង ជូងី ជាមេធាវីការពារក្ដីឲ្យលោក ថាច់ សេដ្ឋា បានប្រាប់អ្នកកាសែតនៅខាងក្រៅរបងតុលាការថា កូនក្ដីរបស់លោកបានបដិសេធថា មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់របស់តុលាការទេ និងស្នើឲ្យដើមបណ្ដឹងបង្ហាញភស្តុតាង។

លោកមេធាវី បានបញ្ជាក់ថា ដូច្នេះចៅក្រមតុលាការបានសម្រេចលើកពេលសវនាការ បន្តទៅថ្ងៃក្រោយ ដើម្បីទុកពេលវេលាឲ្យគូភាគីផ្ដល់ភស្តុតាង និងឯកសារដែលពាក់ព័ន្ធក្នុងរឿងក្ដី។

សូមជម្រាបថា សមត្ថកិច្ចបានចាប់ខ្លួនលោក ថាច់ សេដ្ឋា កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ តាមដីកាបង្គាប់របស់ ចៅក្រមតុលាការ ដោយចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ឬចេញសែក អត់លុយចំនួន ៥សន្លឹក ហើយដែលត្រូវបានប្ដឹងដោយក្រុមហ៊ុន រិន ឆាយ ផ ប ស៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សិង្ហបុរីព្រមានពីការចុះយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ច​នៅឆមាសទី២

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករក្រុមថ្មី ៧០ គ្រួសារបន្ថែមទៀតនៅខេត្តកំពង់ធំ ចូលជាសហគមន៍កសិកម្មទំនើប

ព័ត៌មានជាតិ២ ម៉ោង មុន

គុយបាជឿជាក់លើភាពស្មោះត្រង់កម្ពុជាចំពោះបទឈប់បាញ់ជាមួយថៃ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានី នាំយកអំណោយ ៦៥ មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ជាង ៣ ម៉ឺននាក់ នៅខេត្តឧត្ដរមានជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ប្រកាសឲ្យកម្មសិក្សាការី-ពលករជំនាញកំពុងស្នាក់នៅ និងធ្វើការនៅជប៉ុនបង្កើនការប្រុងប្រយ័ត្នចំពោះរលកយក្សស៊ូណាមិ

Sokha Hotels

ព័ត៌មានពេញនិយម