ជីវិតកម្សាន្ដ
បេក្ខភាព MUC ម្នាក់ ទម្លាយចរិត លោក អ៊ិន សុភិន អ្នកគ្រប់គ្រងកម្មវិធី
បេក្ខភាពប្រឡងកម្មវិធី Miss Universe Cambodia 2023 កញ្ញា វណ្ណៈ បូរមី ដែលតំណាងឲ្យខេត្តស្វាយរៀងជាទឹកដីកំណើតផ្ទាល់ខ្លួន បានចេញមកទម្លាយចំពោះអត្តចរិតអ្នកគ្រប់គ្រងកម្មវិធី គឺ លោក អ៊ិន សុភិន យ៉ាងភ្ញាក់ផ្អើល។

ស្រីស្អាត វណ្ណៈ បូរមី បានបង្ហោះនូវរូបភាពមួយសន្លឹកភ្ជាប់ខ្លឹមសារថា «អាចមកពីដោយសារតែស្គាល់ពួកគាត់ផ្ទាល់ក៏ថាបាន តែនៅពេលដែលបានមកធ្វើការផ្ទាល់ជាមួយគាត់ទើបដឹងថា ពួកគាត់ពិតជាខិតខំប្រឹងប្រែងណាស់។ សម្រាប់លោកពូ Sophin In គាត់គឺជាមនុស្សម្នាក់ ដែលពូកែនៅខាងក្រោយឆាក ដែលបានធ្វើឲ្យបវរកញ្ញាទាំងអស់មានភាពលេចធ្លោ»។

បេក្ខភាព MUC វណ្ណៈ បូរមី បាននិយាយទៀតថា «មិនត្រឹមតែលើកស្ទួយបវរកញ្ញានោះទេ គាត់ក៏មានស្នាដៃជាច្រើនទៀតផងដែរនៅក្នុងវិស័យសិល្បៈយើង ពេលខ្លះដូចគេនិយាយអ៊ីចឹង យើងមិនអាចវាយតម្លៃសៀវភៅដោយមើលត្រឹមតែសម្បកបានទេ មានអ្នកខ្លះមិនធ្លាប់បានធ្វើការជាមួយគាត់ ចេះតែឮសម្ដីពីអ្នកដទៃ ហើយវាយតម្លៃថាគាត់ជាមនុស្សមិនល្អ»។

កញ្ញា វណ្ណៈ បូរមី ក៏បាននិយាយបន្ថែមថា «ប៉ុន្តែការពិតទៅនៅពេលដែលយើងបានមកធ្វើការជាមួយគាត់ទើបដឹងថា គាត់គឺជាមនុស្សម្នាក់ ដែលយកចិត្តទុកដាក់ ប្រឹងប្រែងធ្វើការ ហើយឲ្យតម្លៃទៅដល់មនុស្សដែលនៅជុំវិញខ្លួនគាត់»។

សូមបញ្ជាក់ដែរថា នៅក្នុងការប្រឡងកម្មវិធី Miss Universe Cambodia 2023 នេះ គឺមាននារីកំពូលសម្រស់ម្ចាស់ជ័យលាភីដែលជាម្ចាស់មកុដ នៃកម្មវិធីបវរកញ្ញា ៣ រូប សុទ្ធសឹងតែមានទេពកោសល្យ និងសមត្ថភាពជំនាញៗ ក្នុងវិស័យមួយនេះ បានត្រៀមខ្លួនរួចជាស្រេច បន្ទាប់ពីត្រូវបានជ្រើសរើសឲ្យក្លាយជាគណៈកម្មការកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២៣។

វត្តមានបវរកញ្ញាដែលជាម្ចាស់មកុដទាំងបីរូបនេះមានដូចជា ៖ ១.ម្ចាស់មកុដ Miss Grand Cambodia២០២០ គឺ កញ្ញា លីវ ជីលី ,២.កញ្ញា ប៉ូគីមថេង សុតធីតា ជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia ២០២១ និង ៣.ស្រីស្អាត ឯម គុនថង ជាបវរកញ្ញាម្ចាស់មកុដ Miss Global Cambodia ២០២២៕
អត្ថបទ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


