Connect with us

កីឡា

រដូវកាលដំបូង Messi ជួយឲ្យ Inter Miami ឈ្នះពាន League Cup ឆ្នាំ២០២៣ (មានវីដេអូ)

បានផុស

នៅ

ទីបំផុតក្លឹបបាល់ទាត់ Inter Miami បានក្លាយជាជើងឯកពានរង្វាន់ League Cup ឆ្នាំ ២០២៣ បន្ទាប់ពីយកឈ្នះលើក្លឹប Nashville ដោយបាល់ប៉េណាល់ទីក្នុងលទ្ធផល ១០ ទល់នឹង ៩ ខណៈត្រឹម ៩០ នាទី ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល ១ ទល់នឹង ១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លឹបរបស់លោក David Beckam បានបើកការនាំមុខលើក្លឹប Nashville បន្ទាប់ពីកីឡាករ Lionel Messi ស៊ុតបាល់បញ្ចូលទីពីចម្ងាយយ៉ាងស្រស់ស្អាតនៅនាទីទី ២៣ ខណៈការប្រកួតបានអូសបន្លាយពេលដល់នាទីទី ៥៧ ទើបកីឡាករ Fafa Picault របស់ក្លឹប Nashville រកគ្រាប់បាល់តាមស្មើ ។

ក្រោយបញ្ចប់ពានរង្វាន់នោះ ខ្សែប្រយុទ្ធឆ្នើម Lionel Messi ក៏បានឈ្នះពានរង្វាន់កីឡាករល្អប្រចាំការប្រកួត និងក្លាយជាអ្នករកគ្រាប់បាល់ច្រើនជាងគេសម្រាប់ព្រឹត្តិការណ៍ League Cup ឆ្នាំ ២០២៣ នេះ ។

គួរបញ្ជាក់ថា នេះគឺជាពានរង្វាន់លើកដំបូងបំផុតរបស់ក្លឹប Inter Miami បន្ទាប់ពីក្លឹបមួយនេះទើបតែបង្កើតឡើងក្នុងរយៈពេលត្រឹម ៥ ឆ្នាំប៉ុណ្ណោះ ជាពិសេសចាប់តាំងពីលេចវត្តមានរបស់ Lionel Messi មកចូលរួមជាមួយក្លឹបកាលពីកក្កដាកន្លងទៅនេះ ៕

សូមទស្សនាវីដេអូ!

អត្ថបទ ៖ ជីវ័ន្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម