ព័ត៌មានអន្ដរជាតិ
តើពេលណាទើបជម្លោះ រុស្ស៊ី-អ៊ុយក្រែន បញ្ចប់?
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា អរិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន អាចអូសបន្លាយពេលរាប់ឆ្នាំ ឬរាប់ទសវត្សរ៍ទៀតឯណោះ។

សម្រាប់ប្រទេសរុស្ស៊ី វាគឺជាជម្លោះអត្ថិភាពនិងការប្រយុទ្ធ ដើម្បីអត្ថិភាពរបស់ខ្លួន។ នេះបើតាមការបង្ហោះសារលើ Telegram របស់លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី។ រុស្ស៊ីត្រូវតែបំផ្លាញនិងរុះរើទាំងស្រុងនូវរដ្ឋអ៊ុយក្រែន ដែលជារដ្ឋភេរវករ ដោយធ្វើឲ្យប្រាកដថា ភាពខ្មៅកខ្វក់នេះ នឹងមិនកើតឡើងម្តងទៀតឡើយ។
លោកសរសេរថា “វាគួរតែចំណាយពេលរាប់ឆ្នាំឬរាប់ទសវត្សរ៍។ យើងគ្មានជម្រើសឡើយ បើយើងមិនបំផ្លាញរបបនយោបាយអរិភាពរបស់ពួកគេទេនោះ នៅទីបំផុត លោកខាងលិចនឹងហែករុស្ស៊ីជាបំណែកៗ ហើយក្នុងករណីនេះគេនឹងវិនាសជាមួយយើង”។
ផ្ទុយទៅវិញ យោងតាមលោក Medvedev, សម្រាប់លោកខាងលិច អរិភាពដែលកំពុងបន្តគឺជាសង្រ្គាមចម្លែក ហើយការគាំទ្ររបស់ពួកគេចំពោះសង្គ្រាម មិនអាចស្ថិតស្ថេរជារៀងរហូតបាននោះទេ។ ជាមួយវិធីសាស្ត្រនៃជម្លោះបែបនេះ លោកខាងលិចនឹងត្រូវបញ្ចប់ដោយការចាញ់។
ក្នុងអំឡុងពេលនៃជម្លោះនេះ ប្រទេសលោកខាងលិចបានផ្តល់ជំនួយផ្នែកយោធា និងសេដ្ឋកិច្ចយ៉ាងច្រើនទៅឲ្យអ៊ុយក្រែន ដោយមានមន្ត្រីកំពូលៗជាច្រើន បាននិយាយម្តងហើយម្តងទៀតថា ពួកគេចង់ឃើញរុស្ស៊ីចាញ់នៅលើសមរភូមិ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានជំរុញដល់លោកខាងលិច ឲ្យបញ្ឈប់ការផ្តល់សព្វាវុធ ដោយព្រមានថា ការធ្វើដូច្នេះគ្រាន់តែអូសបន្លាយអរិភាព និងធ្វើឲ្យអ៊ុយក្រែនកាន់តែវេទនាប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mehr News
ចុចអាន៖ រុស្ស៊ី ធានា ចេញមុខសងសឹកជួស បើអ្នកណាហ៊ានវាយប្រហារសម្ព័ន្ធមិត្តរបស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


