ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ធានា ចេញមុខសងសឹកជួស បើអ្នកណាហ៊ានវាយប្រហារសម្ព័ន្ធមិត្តរបស់ខ្លួន
លោក Boris Gryzlov បេសកជនទីក្រុងមូស្គូប្រចាំប្រទេសបេឡារុស បានព្រមានថា រុស្ស៊ីនឹងចាត់ទុកការវាយប្រហារណាមួយលើប្រទេសបេឡារុស ថាជាការឈ្លានពាន ហើយនឹងប្រើកម្លាំងយោធាទាំងអស់របស់ខ្លួន ដើម្បីសងសឹក។

ថ្លែងទៅកាន់ទូរទស្សន៍ STV របស់បេឡារុស, អ្នកការទូតដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ីរូបនេះ បានព្រមានភាគីទីបី កុំឲ្យវាយប្រហារសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនឲ្យសោះ។
ដោយហាក់ដូចជាបង្ហើបពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ លោក Gryzlov បញ្ជាក់ថា “ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយយ៉ាងច្បាស់ថា នៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហារលើប្រទេសបេឡារុស យើងនឹងចាត់ទុកវា ដូចជាការវាយប្រហារលើប្រទេសរុស្ស៊ីដែរ។ ក្នុងករណីបែបនេះ គោលលទ្ធិយោធានៃសហព័ន្ធរុស្ស៊ី បានអនុញ្ញាតឲ្យមានការឆ្លើយតបជាមួយនឹងសព្វាវុធរបស់យើងទាំងអស់”។
រុស្ស៊ី និងបេឡារុស បានបង្កើនកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ ចំពេលមានជម្លោះដែលកំពុងបន្តរវាងទីក្រុងមូស្គូនិងទីក្រុងកៀវ។
កាលពីដើមឆ្នាំនេះ រុស្ស៊ីបានប្រកាសដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់ខ្លួននៅក្នុងប្រទេសបេឡារុស បន្ទាប់ពីការស្នើសុំម្តងហើយម្តងទៀតពីទីក្រុង Minsk ខណៈថ្នាក់ដឹកនាំបេឡារុសបានលើកឡើងពីគោលនយោបាយដ៏គឃ្លើនរបស់លោកខាងលិច ចំពោះប្រទេសនេះ និងការគម្រាមកំហែងដែលបង្កឡើងដោយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។
បច្ចុប្បន្ន បេឡារុសកំពុងមានភាពតានតឹងខ្លាំង ជាមួយអ្នកជិតខាងធំបំផុតរបស់ខ្លួនគឺប៉ូឡូញ។ ទំនាក់ទំនងប្រទេសទាំងពីរ បានឈានដល់កម្រិតកាន់តែយ៉ាប់យ៉ឺនទៅៗ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ នៅប្រទេសបេឡារុស ដែលបង្កឲ្យមានបាតុកម្មទ្រង់ទ្រាយធំនៅក្នុងប្រទេស ខណៈលទ្ធផលត្រូវបានជំទាស់ដោយក្រុមប្រឆាំង។
ហើយថ្មីៗនេះ ប្រទេសទាំងពីរក៏មើលមុខគ្នាលែងចំផងដែរ ពាក់ព័ន្ធការចោទប្រកាន់អំពីការរំលោភលើអធិបតេយ្យគ្នា ទៅវិញទៅមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


