ព័ត៌មានជាតិ
ឧកញ៉ាវ័យក្មេង ២រូបកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន
បន្ទាប់ពីព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារឧកញ៉ា និងអ្នកឧកញ៉ាដល់បុគ្គលដែលជាអ្នកជំនួញ និងអ្នករកស៊ីជាច្រើនរូបជាបន្តបន្ទាប់នោះ គេសង្គេតឃើញមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនចំពោះឧកញ៉ា អ្នកឧកញ៉ា ២រូបដែលមានវ័យក្មេងជាងគេនៅកម្ពុជា។ តើឧកញ៉ា អ្នកឧកញ៉ា ទាំង២រូបនេះ គឺជាអ្នកណា?

១.អ្នកឧកញ៉ា ម៉េត តារាម៉ូវ
ឧកញ៉ា ម៉េត តារាម៉ូវ ត្រូវបានគេស្គាល់ថា គឺជាកូនប្រុសរបស់អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ដែលត្រូវបានមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា អ្នកឧកញ៉ា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។ អ្នកឧកញ៉ារូបនេះ ជាអគ្គនាយកក្រុមហ៊ុន YSM Real Estate អគ្គនាយកក្រុមហ៊ុន Top One YSM Restaurant អគ្គនាយកក្រុមហ៊ុន Econ Group អគ្គនាយករងក្រុមហ៊ុន Natursgoodness និងជាអគ្គនាយករងវិទ្យុឯករាជ្យ។ អ្នកឧកញ៉ា ម៉េត តារាម៉ូវ ត្រូវបានគេចាត់ទុកថា ជាអ្នកឧកញ៉ាដែលមានវ័យក្មេងមួយរូបនៅក្នុងប្រទេសកម្ពុជា។


២. ឧកញ៉ា គិត ស៊ូឡា
កូនប្រុសច្បងរបស់សេដ្ឋីដ៏ល្បីឈ្មោះនៅកម្ពុជា គឺអ្នកឧកញ៉ា គិត ម៉េង ដែលមានជំនួញជាច្រើនក្នុងដៃ និងអ្នកឧកញ៉ា ម៉ៅ ចំណាន គឺលោក គិត ស៊ូឡា ត្រូវបានព្រះមហាក្រត្រត្រាស់បង្កាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។ ឧកញ៉ា គិត ស៊ូឡា ជាឧកញ៉ាដែលមានវ័យក្មេងជាងគេបំផុតនៅកម្ពុជា ព្រោះលោកទើបតែមានអាយុ១៨ឆ្នាំ ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ឧកញ៉ាវ័យក្មេងរូបនេះ ក៏ទំនងជាអ្នកស្នងមរតករបស់ក្រុមហ៊ុន រូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ផងដែរ៕


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


