ព័ត៌មានអន្ដរជាតិ
មេពន្ធនាគារ ថៃ ប្រាប់បែបបទដែលលោក ថាក់ស៊ីន អាចសុំការលើកលែងទោសពីព្រះមហាក្សត្រ
អាជ្ញាធរអប់រំកែប្រែថៃបានអះអាងថា អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អាចស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រ បើទោះបីជាមានអ្នកប្រឆាំងនឹងសំណើបែបនេះក៏ដោយ ។

លោក Nastee Thongplad ប្រធានពន្ធនាគារ Remand របស់ទីក្រុងបាងកក បាននិយាយកាលពីថ្ងៃអាទិត្យថា លោក ថាក់ស៊ីន គឺដូចអ្នកទោសផ្សេងៗទៀតផងដែរ ដោយមានសិទ្ធិស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រ ប៉ុន្តែទាំងលោក និងក្រុមគ្រួសារត្រូវតែរៀបចំបែបបទ ក៏ដូចជាហេតុផលគ្រប់គ្រាន់ដើម្បីគាំទ្រសំណើនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Nastee បានបញ្ជាក់ថា ពាក្យស្នើសុំលើកលែងទោសពីព្រះមហាក្សត្រ ត្រូវចាប់ផ្ដើមពីពន្ធនាគាររបស់អ្នកដាក់ញត្តិ ហើយអាជ្ញាធរពន្ធនាគារនឹងពិនិត្យមើលញត្តិជាលាយលក្ខណ៍អក្សរនោះ រួចបញ្ជូនបន្តទៅនាយកដ្ឋានអប់រំកែប្រែ ។

បន្ទាប់មកញត្តិនឹងបញ្ជូនបន្តទៅក្រសួងយុត្តិធម៌ លេខាធិការដ្ឋានខុទ្ទកាល័យ និងចុងក្រោយបញ្ជូនទៅការិយាល័យលេខាធិការឯកជនរបស់ព្រះមហាក្សត្រ ដើម្បីពិនិត្យ និងលើកយកមកពិចារណា ។
ទន្ទឹមនោះ ក្រោយពេលដែលមានទម្រង់បែបបទស្នើសុំការលើកលែងទោសពីព្រះមហាក្សត្ររួចហើយ អ្នកដាក់ញត្តិនឹងត្រូវបង្ហាញឯកសារផ្សេងទៀត ដើម្បីបញ្ជាក់ពីការរួមចំណែកជួយជាតិនាពពេលកន្លងមក និងកំណត់ត្រាការព្យាបាលវេជ្ជសាស្រ្តជាដើម ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ត្រូវបានតុលាការកំពូលផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងផ្លូវច្បាប់ចំនួន ៣ ករណី បន្ទាប់ពីចុះចតភ្លាមៗនៅទីតាំង VIP មួយកន្លែងក្នុងព្រលានយន្តហោះដនមឿងរបស់ទីក្រុងបាងកក ក្រោយសម្រេចវិលត្រលប់ចូលស្រុកវិញកាលពីថ្ងៃទី២២ ខែសីហា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ប្រធានពេទ្យប៉ូលិស ៖ ពេលនេះសុខភាពលោក ថាក់ស៊ីន កំពុងស្ថិតក្នុងដំណាក់ការព្រួយបារម្ភ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


