ជីវិតកម្សាន្ដ
យឿន សូតអនុស្សាវរីយ៍ បង្ហាញជំហររឹងមាំ មិនបាក់ទឹកចិត្ត ខណៈទើបជួបរឿងអាស្រូវ
តារាចម្រៀងលោក យឿន សូតអនុស្សាវរីយ៍ មួយរយៈចុងក្រោយនេះហាក់ជួបនូវរឿងរ៉ាវព្យុះភ្លៀងជាបន្តបន្ទាប់ ខណៈថ្មីៗនេះ ត្រូវនារីពលករនៅកូរ៉េម្នាក់ បកអាក្រាតពីទំនាក់ទំនងស្នេហារយៈពេលជិតមួយឆ្នាំ ប៉ុន្តែបែរជាតារារូបនេះបដិសេធថាមិនស្គាល់នាងទៅវិញ។

យ៉ាងណាមិញក្រោយផ្ទុះបញ្ហារឿងអាស្រូវនេះឡើងគេឃើញតារាចម្រៀងលោក យឿន សូតអនុស្សាវរីយ៍ បានធ្វើការចេញមុខឆ្លើយតប និងបកស្រាយផងដែរ ខណៈកាលពីថ្មីៗមុននេះដែរ គឺតារាប្រុសរូបនេះ ចេញមកសូមទោសនារីនៅកូរ៉េ និងក្រុមគ្រួសាររបស់នាងដែលកំពុងរស់នៅស្រុកខ្មែរទៀតផង។

អ្វីដែលអ្នកគាំទ្របានកត់សម្គាល់ថែមទៀតនោះ លោក យឿន សូតអនុស្សាវរីយ៍ បានពោលពាក្យបែបអស់សង្ឃឹមថា «គ្មានអ្នកណាយកជាគ្នាបានទេ ពេលកំពុងពិបាកគេក៏ទៅអស់»។ បន្ទាប់ពីការលើកឡើងដូច្នេះ ក៏ស្រាប់តែ លោក អនុស្សាវរីយ៍ បានចេញមកអះអាងដោយបង្ហាញជំហររឹងមាំ មិនបាក់ទឹកចិត្តក្នុងការបន្តដំណើរទៅមុខ។

តារាប្រុសលោក យឿន សូតអនុស្សាវរីយ៍ បានបញ្ជាក់ថា «ត្រូវតែទៅមុខ ទោះបីផ្លូវខាងមុខមានខ្យល់ មានភ្លៀង ក៏ត្រូវតែទៅមុខដែរ ព្រោះខ្យល់ និងភ្លៀងនោះ វាគ្រាន់តែជាភ្លៀងខ្យល់មួយប្រាវទេ ភ្លៀងហើយស្រឡះវិញ»។ ជាមួយគ្នានេះដែរ ក៏មានការបញ្ចេញមតិលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រ និងមិត្តភ័ក្ដិលោកមួយចំនួនផងដែរ។

គួររម្លឹកថា តារាចម្រៀង ម្ចាស់បទ«ទីងមោង និង ឆ្នាំងណាគ្របហ្នឹង» លោក យឿន សូតអនុស្សាវរីយ៍ កាលពីបំណាច់ឆ្នាំ ២០២២ កន្លងទៅ បានជួបបញ្ហារឿងអាស្រូវផ្ទួនៗ គ្នា ដោយត្រូវគេជះស្រាបៀដាក់ ខណៈកំពុងច្រៀងក្នុងកម្មវិធីមង្គលមួយ នាទឹកដីខេត្តកំពង់ស្ពឺ។ ក្រោយមកទៀត ស្រាប់តែត្រូវនារីម្នាក់ទម្លាយរឿងអាស្រូវជំពាក់លុយ ៥០០ ដុល្លារ មិនសង បង្កការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


