ព័ត៌មានអន្ដរជាតិ
មេ បក្សភឿថៃ លាលែងពីតំណែង ក្រោយខុសសន្យា
សមាជិកសភាគណបក្សភឿថៃ លោក Adisorn Piengket បានបង្ហោះនៅលើបណ្ដាញសង្គម X ថា មេដឹកនាំគណបក្សលោក Cholnan Srikaew នឹងលាលែងពីតំណែងជាប្រធានគណបក្សនៅថ្ងៃទី៣០ ខែសីហានេះ ហើយគណបក្សនឹងតែងតាំងគណៈកម្មាធិការគ្រប់គ្រងថ្មីក្នុងរយៈពេល ៦០ ថ្ងៃទៀត ។

លោក Adisorn បាននិយាយថា ទោះយ៉ាងណាលោក Cholnan បានសម្រេចបំណងរបស់គណបក្សភឿថៃរួចហើយផងដែរក្នុងការបង្កើតរដ្ឋាភិបាលថ្មី អំឡុងពេលយុទ្ធនាឃោសនាបោះឆ្នោតនាពេលកន្លងមក ជាពិសេសស្របពេលដែលបេក្ខជនរបស់គណបក្សគឺលោក សេតថា ថាវីស៊ីន ក៏ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីទី ៣០ ផងដែរ ។
ចំណែកហេតុផលសម្រាប់ការលាលែងពីតំណែងរបស់លោក Cholnan ត្រូវបានគេប៉ាន់ស្មានថា គឺដោយសារតែលោកមិនបានគោរពតាមពាក្យសន្យា ខណៈកន្លងមកលោកប្រកាសក្ដែងៗថា គណបក្សភឿថៃនឹងមិនបង្កើតរដ្ឋាភិបាលចម្រុះរួមជាមួយនឹងក្រុមយោធាឡើយ ។

ប៉ុន្តែជាក់ស្ដែងគណបក្សភឿថៃបានប្រមែប្រមូលគណបក្សចម្រុះចំនួន ១០ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដែលក្នុងនោះក៏មានគណបក្សភូមិចៃថៃ និងបក្សប៉ាឡាង ប្រាឆារ៉ាត់ផងដែរ ដែលសុទ្ធសឹងជាមន្ត្រីជំនិតរបស់នាយករដ្ឋមន្ត្រីផុតអាណត្តិលោក ប្រាយុទ្ធ ចាន់អូចា ។
លោក Adisorn បញ្ជាក់ថា “ខ្ញុំបានស្គាល់លោក Cholnan ចាប់តាំងពីគាត់បានដាក់ពាក្យធ្វើជាតំណាងរាស្រ្តគណបក្ស ថៃរ៉ាក់ថៃ ជាលើកដំបូងក្នុងឆ្នាំ ២០០១ ។ ខ្ញុំក៏បានជួយផ្សព្វផ្សាយគោលនយោបាយរបស់គាត់ ក្នុងអំឡុងពេលយុទ្ធនាឃោសនារកសំឡេងបោះឆ្នោតផងដែរ បន្ទាប់ពីគាត់បានលាលែងពីតំណែងជាប្រធានមន្ទីរពេទ្យព្រះអង្គម្ចាស់ Pua Crown ក្នុងខេត្ត Nan” ។
គួរបញ្ជាក់ថា នៅថ្ងៃទី២១ ខែសីហា លោក Cholnan បានប្រកាសនឹងលាលែងពីតំណែងជាមេបក្ស បន្ទាប់ពីគណបក្សបានបញ្ជូនបញ្ជីឈ្មោះសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់ថៃទៅកាន់លេខាធិការដ្ឋានខុទ្ទកាល័យ ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែសីហាមកម្ល៉េះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


