ព័ត៌មានជាតិ
អគ្គនាយកដ្ឋានរតនាគារជាតិ មានរចនាសម្ព័ន្ធនិងភារកិច្ចយ៉ាងណាខ្លះ?
អគ្គនាយកដ្ឋានរតនាគារជាតិ បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឋានៈជាបេឡាករនិងជាគណនេយ្យករសាធារណៈរបស់រាជរដ្ឋាភិបាល លើបេសកកម្មគ្រប់គ្រងការអនុវត្តថវិកានិងគណនេយ្យ និងគ្រប់គ្រងសាច់ប្រាក់របស់រដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងចីរភាព។

អគ្គនាយកដ្ឋានរតនាគារជាតិ មានភារកិច្ចដូចតទៅ៖
– គ្រប់គ្រងសាច់ប្រាក់របស់រដ្ឋ
– គ្រប់គ្រងគណនីរបស់ក្រសួង ស្ថាប័នថ្នាក់កណ្តាល គណនីរបស់មន្ទីរជំនាញរាជធានីខេត្ត គណនីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គណនីនៃថវិកាឧបសម្ព័ន្ធ គណនីប្រាក់បញ្ញើនានា និងគណនីពិសេសរតនាតារ
– ចូលរួមគ្រប់គ្រងមូលបត្ររដ្ឋ
– ធ្វើតុល្យភាពសាច់ប្រាក់ និងគ្រប់គ្រងចំណូល-ចំណាយថវិកាជាតិ
– កាន់កាប់ និងតាមដានការអនុវត្តគណនេយ្យទូទៅ និងមជ្ឈការគណនី
– រៀបចំ និងតាមដានការអនុវត្តគោលការណ៍ និងបទបញ្ជាគណនេយ្យសាធារណះឱ្យស្របតាមស្តង់ដាគណនេយ្យ សាធារណៈជាតិនិងអន្តរជាតិ សម្រាប់រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល
– រៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋ
– ផ្តល់សេវាដល់គ្រប់ក្រសួង ស្ថាប័ន អង្គភាពរដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ លើការទូទាត់ការចំណាយផ្សេងៗ ការបើកបៀវត្ស និងការទទួលចំណូល ស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
– សហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ
– ចូលរួមរៀបចំគម្រោងថវិកាជាតិប្រចាំឆ្នាំ ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
– ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ
– ចូលរួមរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដទៃទៀត
– បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អគ្គនាយកដ្ឋានរតនាគារជាតិបែងចែករចនាសម្ព័ន្ធនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន៖
ក-ថា្នក់កណ្តាល
– នាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក
– នាយកដ្ឋានចំណូលថវិកា
– នាយកដ្ឋានចំណាយថវិកា
– នាយកដ្ឋានគណនេយ្យ
– នាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាន និងសរុបស្ថិតិ
– នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
– អធិការកិច្ចរតនាគារ ថ្នាក់ស្មើនាយកដ្ឋាន
– នាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់
– នាយកដ្ឋានគោលការណ៍គណនេយ្យ និងវិភាគការអនុវត្តថវិកា។
ខ-ថា្នក់មូលដា្ឋន
នៅរាជធានីខេត្តមានរតនាគាររាជធានីភ្នំពេញ និងរតនាគារខេត្ត។

រតនាគាររាជធានីខេត្ត ដឹកនាំដោយប្រធានមួយរូបមានឋានៈស្មើអនុប្រធាននាយកដ្ឋាននៅថ្នាក់កណ្តាល អមដោយអនុប្រធានមួយចំនួនជាជំនួយការឋានៈស្មើប្រធានការិយាល័យនៅថ្នាក់កណ្ដាល។
នាយកដ្ឋានហិរញ្ញវត្ថុនិងបុគ្គលិក បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានរតនាគារជាតិ លើការងារហិរញ្ញវត្ថុ និងបុគ្គលិក។
នាយកដ្ឋានចំណូលថវិកា បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានរតនាគារជាតិ លើការងារចំណូលថវិកា។
នាយកដ្ឋានចំណាយថវិកា បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានរតនាគារជាតិ លើការងារចំណាយថវិកា។
នាយកដ្ឋានគណនេយ្យ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានរតនាគារជាតិ លើការងារគណនេយ្យ។
នាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាននិងសរុបស្ថិតិ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានរតនាគារជាតិ លើការងារគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាននិងសរុបស្ថិតិ។
នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានរតនាគារជាតិ លើការងារបច្ចេកវិទ្យាព័ត៌មាន។
អធិការកិច្ចរតនាគារ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានរតនាគារជាតិ លើការងារអធិការកិច្ចរតនាគារ។
នាយកដ្ឋានគ្រប់គ្រងសាច់ប្រាក់ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានរតនាគារជាតិ លើការងារគ្រប់គ្រងសាច់ប្រាក់។
នាយកដ្ឋានគោលការណ៍គណនេយ្យ និងវិភាគការអនុវត្តថវិកា បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានរតនាគារជាតិ លើការងារគោលការណ៍គណនេយ្យសាធារណះ និងវិភាគការអនុវត្តថវិកា៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


