ព័ត៌មានជាតិ
Facebook អាចចំណេញលើស ២០០ លានដុល្លារក្នុងមួយឆ្នាំ ខណៈកម្ពុជាប្រើជាង ១៣ លាននាក់
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សង្ឃឹមថា ក្រុមហ៊ុន Facebook នឹងទទួលបានប្រាក់ចំណេញលើស ២០០ លានដុល្លារ ក្នុងមួយឆ្នាំនៅកម្ពុជា ខណៈប្រជាពលរដ្ឋកម្ពុជាចំនួនជាង ១៣ លានលាក់ កំពុងប្រើប្រាស់បណ្ដាញសង្គមនេះក្នុងឆ្នាំ២០២៣។

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសប្រើប្រាស់បណ្តាញសង្គម Facebook ឡើងវិញ បន្ទាប់ពីក្រុមហ៊ុននេះ បានផ្តល់យុត្តិធម៌ជូនសម្តេច ពោលគឺក្រុមហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូច។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជាមួយនឹងការប្រើប្រាស់ Facebook ឡើងវិញនេះ សម្តេចតេជោ សង្ឃឹមថា ក្រុមហ៊ុន Facebook នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៌មិនងងឹតងងុល ដូចក្រុមមនុស្សខូចដែលជាមនុស្សមិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។

សម្តេចតេជោ សង្ឃឹមដែរថា ក្រុមហ៊ុន Facebook នឹងទទួលបានប្រាក់ចំណេញលើស ២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជា ឯរាជរដ្ឋាភិបាលទទួលបាន ១០ភាគរយ ដែលមានទឹកប្រាក់លើស ២០លានដុល្លារ ក្នុងមួយឆ្នាំ (តួរលេខផ្នែកពន្ធដារ)។

តាមតួរលេខផ្នែកពន្ធដារ បានបង្ហាញថា ចំណូលអាករលើតម្លៃបន្ថែម ពីក្រុមហ៊ុន META Facebook គិតចាប់ពីឆ្នាំ២០២៣ ដល់់ឆ្នាំ២០២៣ មានចំនួនជាង ៣២ លានដុល្លារ។ ដោយក្នុងឆ្នាំ២០២២ ដែលសម្ដេចតេជោនៅប្រើប្រាស់បណ្ដាញសង្គមនេះពេញលេញ គឺទទួលបានចំណូលចំនួនជាង ២០លានដុល្លារ។ ចំណែកឆ្នាំ២០២៣ នេះ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣នេះ មានចំនួនជាង ១៣ លានដុល្លារ ដូចនេះ ក្រុមហ៊ុន Facebook ទើបអាចទទួលបានប្រាក់ចំណេញជាង ១៣០លានដុល្លារប៉ុណ្ណោះ នៅកម្ពុជា។

ទិន្នន័យពីគេហទំព័រ napoleoncat.com បានឱ្យដឹងថា គិតត្រឹម ខែឧសភា ឆ្នាំ២០២៣ កន្លង ចំនួនអ្នកប្រើប្រាស់បណ្ដាញ Facebook ក្នុងប្រទេសកម្ពុជា មានចំនួន ១៣ ៥៧៤ ៧០០ នាក់ ស្មើនឹង ៧៧,៤ ភាគរយ នៃចំនួនប្រជាជនសរុប។ អ្នកប្រើប្រាស់ Facebook ជាបុរស មានចំនួន ៥៤,៤ ភាគរយ ហើយក្រុមមនុស្សដែលប្រើច្រើនបំផុត គឺមានអាយុចន្លោះពី ២៥ ដល់ ៣៤ឆ្នាំ។

គួររម្លឹកថា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសឈប់ប្រើ និងលេង Facebook ជាស្ថាពរ ដែលមានអ្នកចូលរួមជាង ១៤ លាននាក់ និងស្នើឱ្យក្រុមហ៊ុន Facebook លុបចោលឈ្មោះសម្តេចចេញពីបញ្ជីក្រុមហ៊ុន Facebook ទៀតផង៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


