វប្បធម៌ ជំនឿ
យល់សប្ដិ ២៥ ប្រភេទ ចាស់ៗថាជាប្រផ្នូលនៃលាភសំណាងចូលក្នុងជីវិត
ជំនឿលើសុបិនគឺជាប្រផ្នូលមួយដែលមានតាំងពីសម័យបុរាណ។ មនុស្សជឿថាសុបិនអាចប្រាប់ពីព្រឹត្តិការណ៍នាពេលអនាគត។ មនុស្សមួយចំនួនអាចសុបិនឃើញព្រឹត្តិការណ៍ដែលនឹងកើតឡើងពិតប្រាកដ ឬសុបិនអំពីអ្វីដែលពិតជាបានកើតឡើងកាលពីអតីតកាល។
មនុស្សខ្លះអាចសុបិនឃើញរបស់ដែលទាក់ទងនឹងលាភសំណាង។ ប្រផ្នូលនៃសំណាងល្អ ហើយប្រើវាដើម្បីទស្សន៍ទាយពីជោគរាសីរាសី ខណៈដែលខាងក្រោននេះគឺជាជំនឿផ្ទាល់ខ្លួនក្នុងការសម្រេចចិត្តតែប៉ុណ្ណោះ។
សុបិនឃើញនាគ បង្ហាញពីការងារមានសក្តានុពលក្នុងការផ្លាស់ប្តូរ និងផ្លាស់ទីក្នុងទិសដៅថ្មី។ រីឯបញ្ហាហិរញ្ញវត្ថុ អ្នកអាចទទួលបានលាភសំណាងពីអ្នកឆ្ងាយ ឬទទួលបានពីការលាភសំណាងផ្ទាល់ខ្លួន។
សុបិនឃើញកប៉ាល់លិច មានន័យថា អ្នកនឹងទទួលបានប្រាក់កាសពីមនុស្សជុំវិញ ឬពីអាជីវកម្មនានា។
សុបិនឃើញព្រះពុទ្ធ នេះចាសុបិនល្អ អ្នកនឹងទទួលបានលាភសំណាងឬមានរាសីខ្ពស់ត្រដែត។
សុបិនឃើញត្រី មានន័យថាអ្នកនឹងទទួលបានសំណាង វាអាចមកក្នុងទម្រង់នៃវត្ថុនានា។ ចំណែកការងារវិញក៏នឹងប្រសើរឡើងផងដែរ។
សុបិនឃើញមនុស្សម្នាក់ស្លាប់ មានន័យថា អ្នកនឹងទទួលបានសំណាងណាមួយដែលកំពុងផ្សង ឬទទួលបានលាភសំណាងទាក់ទងនឹងការងារ។
សុបិនលើញភ្លុកដំរី បញ្ជាក់ថា អ្នកនឹងទទួលបានជោគជ័យ មានលុយកាក់ និងទទួលបានលាភសំណាងពីមនុស្សចាស់។
សុបិនឃើញសត្វល្អិតនៅក្នុងផ្ទះ នឹងទទួលបានលាភធំ អ្នកដែលប្រកបអាជីពក្នុងការជួញដូរនឹងទទួលបានមតិកែលំអព្រមទាំងប្រាក់ចំណេញ។
សុបិនឃើញមាសប្រាក់ នឹងទទួលបានសំណាង និងមានលុយចាយយ៉ាងងាយស្រួល។
សុបិនឃើញស្នាមជើងព្រះពុទ្ធ នឹងត្រូវបានតម្កើងឋានៈក្នុងតួនាទីការងារ ហើយនឹងមានសំណាង។
សុបិនឃើញបក្សី មានន័យថា អ្នកនឹងមានលាភចូលហូរហៀរ។ ការងារតែងឈានទៅរកផ្លូវល្អ ប្រកបដោយភាពចម្រុងចម្រើននាថ្ងៃខាងមុខ។
សុបិនឃើញកង្កែប នឹងទទួលបានទ្រព្យសម្បត្តិតាមរយៈការជួញដូរពីឈ្មួញកណ្តាល។ ចំណែកឯអ្នកធ្វើការ នឹងប្រសើរលើមុខងារហើយបានឡើងឋានៈថែមទៀតផង។

សុបិនឃើញមានគេចង់ចាប់យើង នឹងមានសំណាងបានមកពីការលេងផ្សងសំណាងនានា ហើយនឹងរួចផុតពីសំណាងអាក្រក់ បានទទួលតែរបស់ល្អប៉ុណ្ណោះ។
សុបិនឃើញបុរសអាក្រាតកាយ នោះបញ្ជាក់ថា អ្នកនឹងទទួលបានសំណាងពីការភ្នាល់ណាមួយនៅកន្លែងពិសេសៗ។
សុបិនឃើញលាមកខ្លួនឯង បើអ្នកកំពុងតែធ្វើអ្វី នោះក្ដីប្រាថ្នាដែលអ្នកចង់បាននឹងសម្រេចបាន ហើយនឹងមានសំណាងតាមពីក្រោយ។
សុបិននៃការសម្រាលកូន នឹងទទួលបានសំណាងពីមនុស្សស្រី។
សុបិនថាអ្នកមានផ្ទៃពោះ អ្នកនឹងទទួលបានលាភសំណាង ដែលអ្នកមិនធ្លាប់រំពឹងទុកពីមុនមក។
សុបិនឃើញដំរី នឹងទទួលបានសំណាង វាអាចមកពីអ្នកចាស់ទុំដែលយើងគោរព។
សុបិនឃើញសាកសព អ្នកនឹងទទួលបានលាភសំណាងពីការលេងល្បែងស៊ីសងក្នុងជំនួញ។
សុបិនឃើញមឈូស អ្វីដែលអ្នកគិត ឬធ្វើ នឹងទទួលបានរង្វាន់ពេញលេញ ឬនឹងទទួលបានលាភសំណាងដោយការប្រថុយប្រថាន។
សុបិនថាទៅបុណ្យសពឪពុកម្តាយ នឹងមានសំណាងចូលរួមក្នុងការប្រថុយប្រថាន។ អ្នកអាចទទួលបានសំណាងក្នុងចំនួនតិចតួច។
សុបិនឃើញសត្វមាន់ នឹងមានសំណាងហិរញ្ញវត្ថុ ឬវត្ថុ ឬវត្ថុមានជីវិត ដែលអាចជាកូនប្រុស ឬសត្វមានជើងបួន នាំមកដោយនរណាម្នាក់។
សុបិនឃើញមនុស្សសម្លាប់គ្នា អ្នកនឹងទទួលបានលាភសំណាងពីការប្រថុយប្រថាន។ ហើយមនុស្សដែលធ្លាប់ធ្វើបាបយើងនឹងក្លាយជាមិត្តល្អវិញ។
សុបិនឃើញឆ្មា អ្នកនឹងទទួលបានសំណាងពីការប្រថុយប្រថាន ឬសំណាងពីទីឆ្ងាយ។
សុបិនឃើញឈាម នឹងមានមនុស្សណាម្នាក់នាំមកនូវសំណាងល្អ។ដែលអាចមកជាទម្រង់វត្ថនានា។
សុបិនឃើញឡានដឹកសាកសពឬមឈ្ឍូស អាចនឹងទទួលបានលាភសំណាងពីចម្ងាយ ឬបានលាភសំណាងពីការលេងល្បែងណាមួយ៕

គ្រូ ណុប
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


