ព័ត៌មានអន្ដរជាតិ
យ៉ាងយូរខែវិច្ឆិកា គ្រាប់បែកចង្កោមអាមេរិក នឹងទៅដល់ដៃ អ៊ុយក្រែន
មន្ទីរបញ្ចកោណបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី៧ខែកញ្ញាថា គ្រាប់បែកចង្កោមផ្ទុកជាតិវិទ្យុសកម្មដែលផលិតដោយសហរដ្ឋអាមេរិក នឹងទៅដល់ប្រទេសអ៊ុយក្រែននៅរដូវស្លឹកឈើជ្រុះ (ចន្លោះខែកញ្ញាដល់ខែវិច្ឆិកា) ដើម្បីឲ្យស្របគ្នាជាមួយនឹងការបញ្ជូនរថក្រោះ M1 Abrams លើកដំបូង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh ត្រូវបានសួរថាតើ ទីក្រុងកៀវ អាចសង្ឃឹមនឹងទទួលគ្រាប់បែកចង្កោមផ្ទុកជាតិវិទ្យុសកម្ម ដែលត្រូវបានដាក់បញ្ចូលក្នុងកញ្ចប់ជំនួយតម្លៃ១៧៥លានដុល្លារ ដែលប្រកាសដោយទីក្រុងវ៉ាស៊ីនតោនលឿនកម្រិតណា?
អ្នកនាំពាក្យរូបនេះបានបដិសេធផ្តល់កាលបរិច្ឆេទច្បាស់លាស់ ប៉ុន្តែនិយាយថា ពេលទៅដល់ទីក្រុងកៀវនឹងប្រកាស។ ទីក្រុងវ៉ាស៊ីនតោន ចង់ឲ្យគ្រាប់បែកនេះ ទៅដល់ចំពេលរថក្រោះ Abrams ទៅដល់ដែរ។ យើងរំពឹងថា រថក្រោះ នឹងទៅដល់អ៊ុយក្រែននៅរដូវស្លឹកឈើជ្រុះ។

នៅពេលសង្កត់ធ្ងន់លើថាតើ មន្ទីរបញ្ចកោណជឿថា គ្រាប់បែកចង្កោមផ្ទុកជាតិវិទ្យុសកម្ម បង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ ដែរឬក៏អត់នោះ? មន្រ្តីខាងលើ បានច្រានចោលការអះអាងបែបនេះ។ លោកស្រីនិយាយថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) សន្និដ្ឋានថា “មិនមានភស្តុតាងណាមួយដែលបង្ហាញថា គ្រាប់បែក បណ្តាលឲ្យមានជំងឺមហារីក”។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាប្រទេសទី២ ដែលបានប្រកាសផ្តល់គ្រាប់បែកចង្កោមផ្ទុកជាតិវិទ្យុសកម្មឲ្យអ៊ុយក្រែន បន្ទាប់ពីចក្រភពអង់គ្លេស ដែលបានបើកភ្លើងខៀវកាលពីខែមីនា ជាហេតុបណ្តាលឲ្យទីក្រុងមូស្គូ ផ្ទុះកំហឹងយ៉ាងខ្លាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ថាជា “ដំណឹងដ៏អាក្រក់” ក្រោយ អាមេរិក ផ្ដល់គ្រាប់បែកចង្កោមទៅឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


