កីឡា
កម្ពុជាបញ្ជូនកីឡា១៧ប្រភេទទៅប្រកួតកីឡាទ្វីបអាស៊ីនៅចិន
កម្ពុជានឹងបញ្ជូនកីឡាចំនួន១៧ប្រភេទទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៩ ឆ្នាំ២០២២ (លើកមកឆ្នាំ២០២៣) នៅប្រទេសចិន។ នេះជាការបញ្ជូនចំនួនកីឡាច្រើនបំផុតទៅចូលរួម បើប្រៀបធៀបនឹងចំនួនធ្លាប់ចូលរួមប្រកួតក្នុងប្រវត្តិសាស្ត្រប្រហែលជា១៥លើកកន្លងមក។
សម្រាប់ការចូលរួមប្រកួតគិតចាប់តាំងពីលើកទី១ ឆ្នាំ១៩៥៤ រហូតដល់លើកចុងក្រោយ ឆ្នាំ២០១៨ មិនធ្លាប់បានបញ្ជូនចូលរួមប្រកួតច្រើនប្រភេទកីឡាដូចឆ្នាំ២០២៣នេះទេ។ ឆ្នាំដែលចូលរួមប្រកួតច្រើនបំផុតគឺ១៩៦២ នៅប្រទេសឥណ្ឌូណេស៊ី កម្ពុជាបញ្ជូនអត្តពលិក៧៤នាក់ និងឆ្នាំ១៩៩៨ នៅប្រទេសថៃ កម្ពុជាបញ្ជូន១០៤នាក់។
កាលពីឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី កម្ពុជាបានបញ្ជូនអត្តពលិកចំនួន៤៣នាក់លើ១៣ប្រភេទគឺ អត្តពលកម្ម ហែលទឹក ទូកកានូអ៉ីង គុនដាវ កាយសម្ព័ន្ធ ម៉ូតូទឹក ជឺជីតស៊ូ យូដូ ការ៉ាតេ ទូកក្តោង សូហ្វតិន្នីស តេក្វាន់ដូ និង ចំបាប់។
បើតាមការឲ្យដឹងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សម្រាប់ការចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២៣ នេះ កម្ពុជាគ្រោងបញ្ជូនកីឡាចំនួន១៧ប្រភេទ ក្នុងនោះមានកីឡាថ្មីខ្លះដូចជា បាល់បោះ គ្រីឃីត និងអុកចិនជាដើម។ ខាងក្រោមជាកីឡាទាំង១៧ប្រភេទ៖
- បាល់ទះ
- បាល់បោះ
- អត្តពលកម្ម
- ហែលទឹក
- គ្រីឃីត
- យូដូ
- ចំបាប់
- វាយសី
- ជឺជីតស៊ូ
- ការ៉ាតេ
- ទូកក្ដោង
- តេក្វាន់ដូ WT
- ទ្រីយ៉ាត្លុង
- ទូកប្រពៃណី
- សូហ្វតិន្នីស
- អុកចិន
- គុនដាវ
សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាឈ្នះមេដាយមេដាយមាស៣គ្រឿងពីកីឡាអាស៊ីគឺ ស៊ន សៀវម៉ី ឆ្នាំ២០១៤, ខាន់ ចេសា និងសាលី អ៊ូម៉ើត ឆ្នាំ២០១៨៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


