ព័ត៌មានជាតិ
លោក ហ៊ុយ វណ្ណៈ ដាក់ចំៗលើអ្នកផលិតមាតិកា និងអ្នកកាសែតមិនគោរពវិជ្ជាជីវៈនិងតម្លៃមនុស្ស
ដោយសង្កេតឃើញថា ចំនួនអ្នកផលិតមាតិកា និងអ្នកកាសែត ក៏ដូចជាអ្នកស្រាវជ្រាវបច្ចុប្បន្នកាន់តែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយមួយចំនួនហាក់បានប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងសកម្មភាពរបស់ខ្លួន លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចេញមុខអំពាវនាវក៏ដូចជារិះគន់ចំៗឲ្យសិក្សាឡើងវិញពីក្រមសីលធម៌ ដើម្បីការពារតម្លៃមនុស្ស។

នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា កន្លងមកមានការអនុវត្តដោយឆ្គាំឆ្គងលើការបង្ហាញអត្តសញ្ញាណមនុស្ស ហើយមូលហេតុគឺប្រហែលដោយសារតែ «មិនបានដឹង និងមិនយល់» ដោយសារតែមិនបានឆ្លងកាត់ការរៀនសូត្រក្នុងសាលារៀនឱ្យបានត្រឹមត្រូវ។
ជាក់ស្ដែង លោកមានប្រសាសន៍ថា «មានអ្នកធ្វើមាតិកា សម្ភាសន៍ប្អូនស្រី ដែលមានជំងឺខួរក្បាល ឬហៅថា មិនគ្រប់ទឹក, ខ្លះសម្ភាសន៍កុមារ, អ្នកជំងឺវង្វេងវង្វាន់, អ្នកស្រវឹង ដែលការពិត គឺមិនត្រូវធ្វើបង្ហាញជាសាធារណៈបែបនេះទាល់តែសោះ។ វាបង្ហាញថា ជាទង្វើមិនដឹងខ្យល់ ហើយមិនដឹងថា នរណាដើរតួឱ្យចំ ដើម្បីកែលម្អ ក្រុមអ្នកធ្វើរឿងឆ្កួតៗនេះ?»។

មួយវិញទៀត «ការសួរនាំអ្នកជំងឺ គឺមានតែវេជ្ជបណ្ឌិតឯកទេស ដែលត្រូវសួរដើម្បីបម្រើឱ្យការព្យាបាលជំងឺ។ គេមិនសួរថតជាវីដេអូ បង្ហោះពេញបណ្ដាញសង្គម ដើម្បីធ្វើអាជីវកម្មយក Views បែបនេះទេ។ វាដូចជាហួសហេតុខ្លាំងណាស់! លុបវីដេអូចេញបានក៏លុបទៅ! ហើយបើមិនលុបទេ អាជ្ញាធរមានសមត្ថកិច្ចប្រើអធិបញ្ជា ឬអំណាចអាជ្ញា ចាត់ការតាមផ្លូវច្បាប់ទៅ»។ លោក ហ៊ុយ វណ្ណៈ បន្ថែមបែបនេះ។
ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើន លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា លោកនឹងបន្តពន្យល់អ្វីបន្ថែមទៀតនោះទេ ជុំចំណុចមួយចំនួនខាងលើនេះ។

លោកក៏បានអំពាវនាវដល់អ្នកកាសែត អ្នកស្រាវជ្រាវ អ្នកធ្វើមាតិកា រួមទាំងមន្ត្រីយុត្តិធម៌ ត្រូវតែឆ្លងកាត់វគ្គសិក្សា «Human Subjects Protections ឬហៅថា ក្រមសីលធម៌ ឬកិច្ចព្រមព្រៀង ដើម្បីការពារសិទ្ធិមនុស្ស និងតម្លៃមនុស្ស»។ ព្រោះ ជនប្រយោជន៍និយមមួយចំនួន បានបង្ហាញពីតម្លៃខ្មែរនៅលើបណ្ដាញសង្គម អាក្រក់ហួសហេតុ ដែលធ្វើឱ្យបាត់តម្លៃបន្តិចម្ដងៗ៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


