Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី មានមោទនភាព ដែលកម្មករទទួលបានការដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំជាប​ន្តបន្ទាប់  

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល ពិតជាមានមោទនភាព ដែលកម្មករ-កម្មការិនី បានទទួលការដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ ទោះបីជាស្ថិតក្នុងអំឡុងពេល នៃការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ។ ចំពោះការចចារប្រាក់ឈ្នួលកម្មករ-កម្មការិនី សម្រាប់ឆ្នាំ ២០២៤ នឹងត្រូវដឹងលទ្ធផលនៅចុងខែកញ្ញា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិតជិត ២ម៉ឺននាក់ នៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា​ ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល ធ្វើកិច្ចការនានាដើម្បីបម្រើប្រជាពលរដ្ឋ ហើយកម្មករ-កម្មការិនី ជាតួអង្គសំខាន់មួយ ដែលត្រូវខិតខំបម្រើ និងការពារ។ រាជរដ្ឋាភិបាល មានកិច្ចការការងារជាច្រើន ដើម្បីដោះស្រាយបន្ត ហើយបញ្ហាប្រាក់ឈ្នួលរបស់កម្មករ-កម្មការិនី ក៏ត្រូវបានគិតគូរជាបន្តបន្ទាប់។

ពាក់ព័ន្ធនឹងបញ្ហាប្រាក់ឈ្នួលកម្មករ-កម្មការិនីនេះ សម្ដេចធបិតី ហ៊ុន ម៉ាណែត លើកឡើងថា «មួយឆ្នាំៗ យើងឡើងតិច ឬច្រើន តាមទំហំសេដ្ឋកិច្ច តាមបរិស្ថានសេដ្ឋកិច្ចពិភពលោក តាមចំណូលរបស់ក្រុមហ៊ុន ​និងបរិស្ថាន យើងធ្វើម៉េចថែទាំងគ្រួសារយើង ផ្ទះយើង កុំបែក កុំឲ្យដុតផ្ទះ បើផ្ទះនៅភ្លៀងយ៉ាងណា ទោះបីវាលិចដំបូល ឬមួយអី យើងជួសជុលបាន ហើយយើងអាចយកសម្ភារៈមកបន្ថែម»។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្រាប់ក្រសួងការងារ សម្ដេច បានដាក់គោលការណ៍រួចហើយ ត្រូវធ្វើយ៉ាងណាសម្របសម្រួល ការចចារប្រាក់ឈ្នួលកម្មករ-កម្មការិនី សម្រាប់ឆ្នាំ ២០២៤ ឲ្យបានចប់មុនពិធីបុណ្យភ្ជុំបិណ្ឌ។ ចំណុចនេះ ក្រសួងការងារ បានជួបពិភាក្សាជាមួយភាគីតំណាងកម្មករ-និយោ​ជិត និងភាគីតំណាងនិយោជក ចំនួន ៥លើករួចមកហើយ។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ការចចាររឿងប្រាក់ឈ្នួលកម្មករ-កម្មការិនីនេះ មិនមែនជារឿងងាយស្រួលនោះឡើយ ព្រោះជាការចចាររវាងភាគីតំណាងកម្មក-នយោជិត និងតំណាងភាគីនិយោជក ហើយមានការសម្របសម្រួល ពីតំណាងរាជរដ្ឋាភិបាល។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា «រដ្ឋាភិបាល ចូលសម្របសម្រួល តែ ២នេះ ត្រូវចចារគ្នា ប្ដី-ប្រពន្ធ តំណាងប្ដី តំណាងប្រពន្ធចចារគ្នា បានតិច ឬបានច្រើន យើងមោទនភាពដែរ ដែលសូម្បីតែអំឡុងពេលកូវីដហ្នឹង ក៏យើងបានដំឡើងមិនដែលឈប់ ប្រទេសខ្លះ គេផ្អាក តែយើងបានជួយ តិច ច្រើន ហើយអរគុណណាស់ បងប្អូនដែលបានយោគយល់ ហើយបានឯកភាពគ្នា»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២១ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២១ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដី រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម