ព័ត៌មានអន្ដរជាតិ
ទារិកាចម្លែកកើតនៅ ឥណ្ឌា, ឪពុកម្ដាយថា ជាព្រះចាប់ជាតិ
ក្មេងស្រីដែលទើបនឹងកើតនៅមន្ទីរពេទ្យ Bharatpur នៃរដ្ឋ Rajasthan ភាគខាងជើងប្រទេសឥណ្ឌា មានម្រាមដៃ ១៤ និងម្រាមជើង ១២ ត្រូវបានគេប្រដូចជាមួយព្រះ Dholagarh Devi ។

Dholagarh Devi ជា ព្រះក្នុងតំបន់ដែលនៅប្រាសាទក្បែរកន្លែងក្មេងស្រីកើតដែរ ប៉ុន្តែបើតាមគ្រូពេទ្យបានឲ្យដឹងថា វាជាភាពមិនប្រក្រតីដៃហ្សែនប៉ុណ្ណោះ ។

ម្តាយរបស់ទារិកានេះមានឈ្មោះថា Sarju Devi អាយុ ២៥ ឆ្នាំ នាងសប្បាយចិត្តនឹងកំណើតកូនស្រីជាខ្លាំង ។ ចំណែកឯឪពុកដែលជាប៉ូលិសម្នាក់ឈ្មោះ Gopal Bhattacharya ក៏មានភាពរីករាយចំពោះរឿងនេះដែរ ។
ពាក់ព័ន្ធនឹងករណីក្មេងស្រីលើសម្រាមដៃ ម្រាមជើងខាងលើ វេជ្ជបណ្ឌិត BS Soni មានប្រសាសន៍ថា វាមិនបង្កគ្រោះថ្នាក់ណាមួយឡើយ ក្នុងការមានម្រាមច្រើន ប៉ុន្តែវាគឺជាភាពមិនប្រក្រតីនៃហ្សែន យ៉ាងណាក្ដី ក្មេងស្រីមានសុខភាពល្អធម្មតាទាំងអស់ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ស្ត្រីសម្រាលកូនមានដៃ៤ជើង៤ ទទួលបានការឧបត្ថម្ភពីសប្បុរសជន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


