ព័ត៌មានជាតិ
កម្ពុជា តួកគី ចុះកិច្ចព្រមព្រៀង ស្តីពី ការបើកដំណើរការគ្រឹះស្ថានអប់រំ
កម្ពុជា និង តួកគី ប្រារព្ធពិធីចុះកិច្ចព្រមព្រៀង ស្តីពី ការបើកដំណើរការគ្រឹះស្ថានអប់រំ និងការអនុវត្តសកម្មភាពផ្សេងៗដោយមូលនិធិ Maarif តួកគី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការផ្ដល់ព័ត៌មានដោយ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ពិធីចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងនារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដោយ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីចុះកិច្ចព្រមព្រៀងរវាង ក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិ Maarif តួកគី ស្តីពី ការបើកដំណើរការគ្រឹះស្ថានអប់រំ និងការអនុវត្តសកម្មភាពផ្សេងៗដោយមូលនិធិ Maarif តួកគី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកស្រី Ulku Kocaefe អគ្គរដ្ឋទូតតួកគី បានថ្លែងអំណរគុណដល់ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលអនុញ្ញាតឱ្យប្រតិភូបានជួបពិភាក្សា និងចុះកិច្ចព្រមព្រៀងនាពេលនេះ។ ក្នុងឱកាសនោះ លោកស្រីបានស្នើសុំអ្នកបង្គោលសម្រាប់ទំនាក់ទំនងការងារនេះ ដើម្បីងាយស្រួលក្នុងការស្វែងរកនូវចំណុចអាទិភាពដើម្បីចាប់ផ្តើមអនុវត្ត។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបាន អនុញ្ញាតជូន លោក ណុះ ស្លេះ រដ្ឋលេខាធិការ ជាជនបង្គោលក្នុងកិច្ចការងារនេះ និងសូមថ្លែងអំណរគុណចំពោះកិច្ចសហការកន្លងមកជាមួយ និងក្រសួងអប់រំ យុវជន និងកីឡា។ បណ្ឌិតសភាចារ្យ សង្ឃឹមថា ប្រទេសទាំងពីរ និងបន្ដសហការជាមួយគ្នាបន្ថែមទៀតដើម្បីអភិវឌ្ឍវិស័យអប់រំ៕



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


