ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ កម្ពុជា-តួកគី នៅមានសក្ដានុពលជាច្រើនសម្រាប់ពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កត់សម្គាល់ថា កិច្ចសហប្រតិបត្តិការកន្លងមក ប្រទេសកម្ពុជា-តួកគី នៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការបន្តឆ្ពោះទៅមុខគ្រប់កម្រិត ទាំងរវាងរដ្ឋាភិបាល និងប្រជាជន។
ការកត់សម្គាល់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបលោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងមុខងារសាធារណៈ។
ឯកឧត្ដម ហ៊ុន ម៉ានី បានកត់សម្គាល់ថា «ជាមួយនឹងកិច្ចសហប្រតិបត្តិការកន្លងមក ប្រទេសទាំងពីរ នៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការបន្តឆ្ពោះទៅមុខគ្រប់កម្រិត ទាំងរវាងរដ្ឋាភិបាល និងប្រជាជនផងដែរ»។ ឯកឧត្ដម បន្ថែមថា បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការ កម្ពុជា-តួកគី បានផ្ដោតលើការបន្តជំរុញកំណើនទំហំពាណិជ្ជកម្ម និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន នៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានយកឱកាសនេះ រំលឹកជូនលោកជំទាវឯកអគ្គរដ្ឋទូត នូវប្រសាសន៍របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានលើកឡើងថា ៖ «សូមកុំមើលកម្ពុជា ត្រឹមកម្ពុជា ត្រូវមើលកម្ពុជាឲ្យឆ្ងាយជាងនេះ គឺ កម្ពុជា ជាសមាជិកអាស៊ាន និងជាច្រកមួយ នៃកិច្ចសហប្រតិបត្តិការ និងទីផ្សារក្នុងប្រទេសសមាជិកអាស៊ានដទៃផ្សេងទៀត»។
ទន្ទឹមការលើកឡើងខាងលើ ឯកឧត្ដម ហ៊ុន ម៉ានី បានស្វាគមន៍ចំពោះរាល់ការផ្សារភ្ជាប់ទំនាក់ទំនង និងការសិក្សាកាលានុវត្តភាពកិច្ចសហការនានា ទាំងក្នុងកម្រិតក្រសួង និងសាលាភូមិន្ទរដ្ឋបាល រួមមាន ៖ ការបណ្ដុះបណ្ដាល ការផ្ដល់ឱកាសអាហារូបករណ៍ ព្រមទាំងគំនិតផ្ដួចផ្ដើមផ្សេងៗ ក្នុងវិស័យមុខងារសាធារណៈ ដោយឈរលើមូលដ្ឋានផ្ដល់ប្រយោជន៍ដល់ជាតិ និងប្រជាជន នៃប្រទេសទាំងពីរផងដែរ។
ជាចុងក្រោយ ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលតួកគី ដែលរួមចំណែកជួយអភិវឌ្ឍន៍លើវិស័យសំខាន់ៗ ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរយៈពេលជាង ៦៤ ឆ្នាំ នៃប្រទេសកម្ពុជា-តួកគី។
គួរជម្រាបថា បន្ទាប់ពីបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យអប់រំ។ ក្នុងនោះ បន្ថែមលើវិស័យខាងលើ លោកជំទាវ ក៏មានបំណងពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមុខសាធារណៈ នៃប្រទេសទាំងពីរផងដែរ៕
អត្ថបទ ៖ ពិសី
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង