សន្តិសុខសង្គម
ឃាត់ខ្លួនបុរសម្នាក់ក្រោយយកដែកវាយបំបែកកញ្ចក់ហាងលក់សម្ភារនៅក្នុងផ្សារទំនើបជប៉ុន
បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីយកដែកវាយបំបែកកញ្ចក់មួយផ្ទាំងចូលទៅលួចសម្ភារនៅក្នុងផ្សារទំនើបជប៉ុន។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមផ្លូវលេខ២០៥ កែងនឹងផ្លូវលេខ៣៨៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបុរសម្នាក់ដែលឃើញហេតុការណ៍នេះសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានធ្វើដំណើរឆ្លងកាត់ទីតាំងកើតហេតុនេះ ក្នុងគោលបំណងដឹកបន្លែទៅលក់នៅផ្សារដើមគ ហើយក៏ក្រឡេកទៅឃើញបុរសជាជនសង្ស័យម្នាក់ កំពុងតែយកដែកវាយបំបែកកញ្ចក់ផ្សារទំនើបជប៉ុនមួយផ្ទាំង ហើយលូនចូលទៅខាងក្នុងបាត់។ ភ្លាមនោះដែររូបគាត់ និងប្រជាពលរដ្ឋជិតខាងនាំគ្នាស្រែកឆោឡោ ផ្អើលពេញបរិវេណក្នុងផ្សារធ្វើឱ្យជនសង្ស័យភ័យមិនហ៊ានរត់ចេញមកក្រៅ បានពួនសម្ងំនៅខាងក្នុងនោះអស់ពេលជាច្រើនម៉ោង។ ក្រោយមកពួកគាត់នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយធ្វើអន្តរាគមន៍ផងដែរ។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានសហការជាមួយម្ចាស់ផ្សារ បានចូលទៅខាងក្នុងឆែកឆេរក៏ឃើញជនសង្ស័យកំពុងតែពួននៅខាងក្នុង ហើយបានរៀបចំអីវ៉ាន់ដែលលួចបានទុកជាស្រេចបម្រុងនឹងរត់ចេញមកក្រៅ ទើបសមត្ថកិច្ចបានឃាត់ជនសង្ស័យយកទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីសួរនាំបន្ត៕
ដោយ៖សុខា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


