ព័ត៌មានអន្ដរជាតិ
សាំងឡើងថ្លៃពេក ចោរនៅអាមេរិក ចាប់ផ្តើមដើរលួចបូមពីរថយន្ត
ប៉ូលិសទូទាំងប្រទេសសហរដ្ឋអាមេរិក កំពុងព្រមានប្រជាជនឲ្យប្រយ័ត្ន ព្រោះពេលនេះចោរចាប់ផ្តើមកំណត់គោលដៅលើរថយន្តដើម្បីលួចសាំង ដោយសារតែតម្លៃឡើងខ្ពស់កប់ពពក។

ប៉ូលិសនិយាយថា ក្រុមចោរបានប្រើឧបករណ៍បូម ចោះលួចប្រេងសាំងពីរថយន្តនានា។
លោក John Coveney នៃក្រុមហ៊ុន Liberty Street Automotive Services នៅតំបន់ Quincy បាននិយាយថា “ខ្ញុំបានលឺសំឡេងខួង ហើយប្រសិនបើអ្នកមិនពិនិត្យបាតរថយន្តទេនោះ សាំងរបស់អ្នកនឹងអស់យ៉ាងលឿន មិនដល់មួយនាទីផង”។

មន្រ្តី Kerby Duncan នៃនាយកដ្ឋានប៉ូលិស Everett Washington បាននិយាយថា “យើងបានឃើញបេនឡាន ត្រូវបានចោរខួង បន្ទាប់មកបង្ហូរតាមឧបករណ៍បូមសាំង”។
ដើម្បីបងា្ករការលួចសាំង ប៉ូលិសបានស្នើឲ្យម្ចាស់យានយន្ត ចតនៅកន្លែងដែលមើលឃើញច្បាស់ ឬនៅក្នុងយានដ្ឋាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Boston25news
ចុចអាន៖ តម្លៃប្រេងសាំងប្រទេសទាំងអស់នៅ អាស៊ាន សុទ្ធតែឡើងថ្លៃ ខណៈ កម្ពុជា លក់ ៥ ៣០០ រៀល ក្នុងមួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


