សន្តិសុខសង្គម
លួចបានម៉ូតូកំពុងដោះគ្រឿងលក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបីនាក់
ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣នាក់ បានដោះបំបែកគ្រឿងម៉ូតូ ដើម្បីលក់ ក្រោយលួចបានពីជនរងគ្រោះ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន នៅព្រឹកថ្ងៃទី ១១ មីនា នៅបន្ទប់ជួលក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីធ្វើ សកម្មភាពលួចបាន កាលពីរំលងអធ្រាត្រ នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់ រួមមាន៖ ទី១ ឈ្មោះ ឈិន ណុប ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២ ឈ្មោះ វ៉ាន់ថា បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣ ឈ្មោះ លី ទី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ចំណែកជនរងគ្រោះឈ្មោះ សូត្រ រតនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកហាង KTV ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ម៉ូតូដែលជនសង្ស័យលួចយក ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 1O-3013 ត្រូវបានជនសង្ស័យដោះស្លាកលេខចេញ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខ្លួនបានជិះម៉ូតូវិលត្រឡប់មកពីធ្វើការងារវិញ បានចាក់សោត្រឹមត្រូវនៅខាងក្រោមបន្ទប់ជួល ហើយឡើងទៅដេកជាន់លើ លុះដល់រំលងអធ្រាត្រចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានឃើញក្រុមជនសង្ស័យដើរឡើងទៅលើហើយចុះមកវិញបាត់ មិនបានចាប់អារម្មណ៍ រហូតដល់វេលាម៉ោង ២រំលងអធ្រាត្រ ជនរងគ្រោះ បានចុះមកក្រោមស្រាប់តែបាត់ម៉ូតូ។ ជនរងគ្រោះ ក៏បានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ រួចនាំកម្លាំងសមត្ថកិច្ច ចុះទៅតាមរកដល់បន្ទប់ជួល របស់ក្រុមជនសង្ស័យ ក្នុងភូមិជ្រៃកោង គ្រាន់តែរុញទ្វារបើក ស្រាប់តែប្រទះឃើញក្រុមជនសង្ស័យកំពុងដោះគ្រឿង ស្លាកលេខម៉ូតូចេញ។ សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួននៅនឹងកន្លែង ជាមួយនឹងសម្ភារៈមួយចំនួនទៀត។

ជនសង្ស័យទាំង៣នាក់ ក្រោយចាប់ខ្លួនបាន រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖សុខា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


