សន្តិសុខសង្គម
អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសផ្ដល់រង្វាន់ចំពោះពលរដ្ឋរូបណា ផ្ដល់ព័ត៌មានជុំវិញសកម្មភាពក្រុមចោរលួចកាត់ខ្សែភ្លើងបំភ្លឺផ្លូវ
រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្ត និងរក្សាការសម្ងាត់ចំពោះប្រជាពលរដ្ឋរូបណាសហការផ្ដល់ព័ត៌មានដល់អាជ្ញាធរ ជុំវិញសកម្មភាពក្រុមចោរលួចកាត់ខ្សែភ្លើងបំភ្លឺផ្លូវសាធារណៈ នៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៤ ខែតុលា បានបង្ហោះសារអំពីករណីក្រុមចោរលួចកាត់ខ្សែភ្លើង នៅតាមបណ្តោយវិថីសំខាន់ៗ ក្នុងខេត្តព្រះសីហនុ។ លោកអភិបាលខេត្ត បានសរសេរថា «លោកចោរ ពិតជាឃោរឃៅ តភ្ជាប់ភ្លើងបានម្សិលមិញយប់មិញ លោកចោរលួចកាត់អស់ ១១៣ម៉ែត្រ អត់ភ្លឺទៀត។ គង់មានថ្ងៃលោកចោរដឹងខ្លួនទេ»។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី ២៥ ខែតុលានេះដែរថា ក្រុមចោរ ដែល លួចកាត់ខ្សែភ្លើងបំភ្លឺផ្លូវសាធារណៈ នៅតាមបណ្តោយវិថីសំខាន់ៗ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នាពេលកន្លងមក គឺជាចោរដែលមានអង្គការចាត់តាំង និងបានធ្វើសកម្មភាពជាប្រចាំដោយផ្លាស់ប្តូរទីតាំង ដើម្បីបង្វែងដានសមត្ថកិច្ច។

លោក ឃាង ភារម្យ បានបញ្ជាក់ថា សមត្ថកិច្ច បាននិងកំពុងតាមប្រមាញ់ក្រុមចោរបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈទាំងនេះហើយ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត នឹងផ្តល់រង្វាន់លើកទឹកចិត្ត ព្រមទាំងរក្សាការសំងាត់ជូនប្រជាពលរដ្ឋណា ដែលបានចូលរួមសហការផ្តល់ព័ត៌មាន ដល់អាជ្ញាធរមានសមត្ថកិច្ច ករណីប្រទះឃើញសកម្មភាពក្រុមចោរលួចកាត់ខ្សែភ្លើង ដើម្បីចាត់វិធានការបានទាន់ពេលវេលា៕





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


