ជីវិតកម្សាន្ដ
តួ លី យ៉ុងចេ ពាក់ព័ន្ធរឿងក្ដីឆបោកអចលនទ្រព្យជាង ៦លានដុល្លារ
តារាសម្ដែង និងចម្រៀង Rain អតីតតួ លី យ៉ុងចេ កំពុងជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទឆបោកអចលនទ្រព្យមួយកន្លែង ហើយត្រូវបានជនរងគ្រោះទាមទារសំណងជាប្រាក់ចំនួន ៨.៥ពាន់លានវ៉ុន (ប្រហែល ៦.៣៥លានដុល្លារអាមេរិក)។ នេះបើយោងតាមរបាយការណ៍ពី Money Today នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

មេធាវីរបស់ជនរងគ្រោះ បានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹង លី យ៉ុងចេ នៅប៉ុស្តិ៍ប៉ូលិស Yongsan ក្នុងទីក្រុងសេអ៊ូល។ សេចក្តីថ្លែងការណ៍របស់មេធាវីចោទប្រកាន់ថា កាលពីខែឧសភា ឆ្នាំ២០២២ តារាសម្ដែង Rain បានបង្ហាញពីបំណងចង់ទិញអគារ និងដីដែលជាកម្មសិទ្ធិរបស់កូនក្ដីខ្លួន នៅតំបន់ Gyeonggi Hwaseong Namyang Newtown ។ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការនេះ ជនរងគ្រោះបានផ្តល់តម្លៃលក់ ២៥ពាន់លានវ៉ុន (ប្រហែល ១៨.៧លានដុល្លារអាមេរិក)។ ក្រោយមក Rain បានស្នើសុំឱ្យជនងរងគ្រោះទិញផ្ទះរបស់ខ្លួននៅ Itaewon ទីក្រុងសេអ៊ូល ដើម្បីយកប្រាក់មកផ្គត់ផ្គង់កិច្ចព្រមព្រៀង ហើយជនរងគ្រោះបានទទួលយកសំណើដោយគ្មានបញ្ហា។

ជនរងគ្រោះបានយល់ព្រមទិញផ្ទះរបស់ Rain ក្នុងតម្លៃ ៨.៥ពាន់លានវ៉ុន ប៉ុន្តែខ្លួនមិនធ្លាប់ទៅដល់ផ្ទះដោយផ្ទាល់ឡើយ បានត្រឹមតែឃើញរូបថតប៉ុណ្ណោះ។ ក្រោយមកសូម្បីរូបថតដែលទទួលបាន ក៏ខុសគ្នាពីកិច្ចសន្យាដែរ ពោលជារូបថតក្លែងក្លាយ ដូច្នេះទើបបានជាជនរងគ្រោះ ដាក់ពាក្យបណ្តឹងករណីបោកបញ្ឆោតក្នុងការទិញអចលនទ្រព្យ ដែលនាំឱ្យបាត់បង់ប្រាក់ ៨.៥ពាន់លានវ៉ុន។

ទាក់ទងនឹងការចោទប្រកាន់នេះ ក្រុមហ៊ុនរបស់ Rain បានឆ្លើយតបទៅកាន់ Money Today ដោយបង្ហាញថា ពួកគេមិនទាន់ទទួលបានពាក្យបណ្តឹងជាផ្លូវការនៅឡើយទេ។ ជាមួយគ្នានោះ ក្រុមហ៊ុនរបស់ Rain ធ្វើការច្រានចោលការចោទប្រកាន់ថា ជារឿងមិនពិត។ ដោយឡែកមេធាវីជនរងគ្រោះ អះអាងថា ខាងខ្លួនមានគម្រោងបញ្ចេញភស្តុតាងបន្ថែមទៀត ដើម្បីប្រឆាំងទៅនឹងក្រុមហ៊ុនរបស់ Rain ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Rosé បង្ហោះសារចុងក្រោយ អ្នកគាំទ្របារម្ភអនាគតរបស់ BLACKPINK កាន់តែមិនច្បាស់ការ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ