ជីវិតកម្សាន្ដ
Rosé បង្ហោះសារចុងក្រោយ អ្នកគាំទ្របារម្ភអនាគតរបស់ BLACKPINK កាន់តែមិនច្បាស់ការ
ការបង្ហោះចុងក្រោយរបស់ Rose សមាជិកក្រុម BLACKPINK បានធ្វើឲ្យអ្នកលេងអ៊ីនធឺណេតទូទាំងពិភពលោកហាក់មានការងឿងឆ្ងល់ថា តើវាអាចជាតម្រុយអំពីអនាគតរបស់ក្រុមឬយ៉ាងណា?

កាលពីពេលថ្មីៗនេះ សមាជិកក្រុម BLACKPINK បានបង្ហោះរូបភាពនៅលើ Instagram របស់នាង ដោយក្នុងនោះ Rosé បានបង្ហោះរូបភាពជាច្រើនសន្លឹក ប៉ុន្តែអ្វីដែលមនុស្សជាច្រើនផ្តោតច្រើនជាងសម្រស់របស់នាងទៅទៀតនោះ គឺជាចំណងជើងនៅពីក្រោមរូបភាពដែលនិយាយថា ‘great minds think alike wink wink’ បានក្លាយជាប្រធានបទក្ដៅគគុកក្នុងចំណងជើង។ ព្រោះហាក់មានភាពមិនច្បាស់លាស់មួយចំនួន ដែលអាចជាការយោងទៅលើការចរចាកុងត្រារបស់ក្រុម។
យ៉ាងណាមិញ ការបង្ហោះនេះកើតឡើងក្នុងពេលដែលមានភាពចលាចលសម្រាប់អ្នកគាំទ្រ BLACKPINK ខណៈរបាយការណ៍ជាច្រើនបញ្ជាក់ថា Rosé នឹងក្លាយជាសមាជិកតែម្នាក់គត់ នឹងបន្តកុងត្រាជាមួយ YG Entertainment ។
ទន្ទឹមនោះ មានសេចក្ដីរាយការណ៍មួយបានអះអាងដូច្នេះ Jennie និង Jisoo បើកក្រុមហ៊ុនផ្ទាល់ខ្លួន ហើយពួកគេនឹងមិនបន្តកិច្ចសន្យាជាមួយស្លាកសញ្ញានេះទេ។ ប្រសិនបើការបង្ហោះរបស់ Rosé និយាយអំពីការចរចាកិច្ចសន្យារបស់សមាជិក។ វាអាចជាសញ្ញាបង្ហាញថា សមាជិកនឹងបន្តកិច្ចសន្យារបស់ពួកគេ ឬមួយនាង និងសមាជិកផ្សេងទៀតនឹងចាកចេញពី YG?



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jisoo ត្រូវទស្សនិកជនគាំទ្រឲ្យក្លាយជាតួស្រីក្នុងភាពយន្តតុក្កតា One Piece រដូវកាលទី ២
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


