ព័ត៌មានអន្ដរជាតិ
លោក ពូទីន បង្គាប់អតីតមេទាហានស៊ីឈ្នួល រុស្ស៊ី ឲ្យត្រួតត្រាអង្គភាពប្រយុទ្ធក្នុងសង្គ្រាមនៅ អ៊ុយក្រែន
ការិយាល័យប្រធានាធិបតីរុស្ស៊ីបានប្រកាសកាលពីថ្ងៃសុក្រថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបង្គាប់ដល់អតីតមេបញ្ជាការក្រុមទាហានស៊ីឈ្នួល Wagner Group ឲ្យត្រួតត្រាការខុសត្រូវអង្គភាពប្រយុទ្ធស្ម័គ្រចិត្តក្នុងសង្គ្រាមនៅអ៊ុយក្រែន ។

នៅក្នុងជំនួបជាមួយលោក Andrei Troshev អតីតមេបញ្ជាការក្រុមទាហានស៊ីឈ្នួល Wagner Group នៅវិមានក្រឹមឡាំង, លោក ពូទីន បានកត់សម្គាល់ថា ការបង្គាប់បញ្ជានេះកើតមានឡើង ដោយសារតែអតីតមេទាហានស៊ីឈ្នួលរូបនេះធ្លាប់មានបទពិសោធន៍ប្រយុទ្ធឲ្យអង្គភាពស្ម័គ្រចិត្តអស់រយៈពេលជាង ១ ឆ្នាំមកហើយ ។
លោកប្រធានាធិបតីបានលើកឡើងទៀតថា លោក Troshev ដឹងពីបញ្ហាគ្រប់បែបយ៉ាងដែលត្រូវដោះស្រាយដើម្បីឲ្យការងារប្រយុទ្ធដំណើរការទៅដោយរលូនល្អ និងជោគជ័យបំផុត ជាពិសេសសមរភូមិប្រយុទ្ធនៅទីក្រុង Bakhmut ក្នុងតំបន់ភាគខាងកើតនៃសាធារណរដ្ឋ Donetsk ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ដែរថា ពេលនេះ លោក Troshev កំពុងធ្វើការឲ្យក្រសួងការពារជាតិរុស្ស៊ី ហើយលោកក៏នឹងទទួលបានយុទ្ធសាស្ត្រប្រយុទ្ធមួយចំនួនរបស់ក្រសួងសម្រាប់បំបែកខែលការពាររបស់សត្រូវផងដែរ ។
ទន្ទឹមនោះ ជំនួបនេះក៏ត្រូវបានគេមើលឃើញផងដែរថាជាការប៉ុនប៉ងរបស់វិមានក្រឹមឡាំងដើម្បីដាក់អ្នកប្រយុទ្ធរបស់ក្រុមទាហានស៊ីឈ្នួល Wagner Group ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ី ចាប់តាំងពីមេដឹកនាំរបស់ក្រុមមួយនេះគឺលោក Yevgeny Prigozhin បានធ្លាក់យន្តហោះស្លាប់កាលពីខែសីហា ក្រោយបរាជ័យការបះបោរប្រដាប់អាវុធរយៈពេលខ្លីកាលពីខែមិថុនាកន្លងទៅ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
នយោបាយ១១ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ