ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលអាមេរិក សម្រេចផ្អាក ផ្តល់ជំនួយដល់ អ៊ុយក្រែន សិន
រដ្ឋាភិបាលអាមេរិកសម្រេចផ្អាកផ្តល់ជំនួយដល់អ៊ុយក្រែនសិន បន្ទាប់ពីមូលនិធិយោធាបន្ថែមទៀតត្រូវបានដកចេញពីកិច្ចព្រមព្រៀងកញ្ចប់ថវិកាសភានៅនាទីចុងក្រោយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ចូ បៃដិន បានប្តេជ្ញាថា សហរដ្ឋអាមេរិកមិនទុកអ៊ុយក្រែនចោលឡើយ។

វិធានការបណ្តោះអាសន្ន ដែលត្រូវបានអនុ័តដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល គឺមិនបានដាក់បញ្ចូលជំនួយយោធាទឹកប្រាក់ ៦ពាន់លានដុល្លារសម្រាប់ទីក្រុងកៀវទេ។
ក្រុមអ្នកសាធារណរដ្ឋ បានប្រឆាំងនឹងជំនួយផ្នែកយោធាបន្ថែមទៀត ដោយមានមនុស្សជាច្រើន បានចេញមុខជំទាស់យ៉ាងបើកចំហ ចំពោះវិធីសាស្រ្តរបស់លោក បៃដិន សម្រាប់សង្រ្គាមនេះ។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ លោក បៃដិន និយាយថា អ៊ុយក្រែន អាចពឹងផ្អែកលើការគាំទ្ររបស់សហរដ្ឋអាមេរិកបាន។
លោក បៃដិន និយាយថា “ទោះស្ថិតក្រោមកាលៈទេសៈណាក៏ដោយ យើងមិនអាចអនុញ្ញាតឲ្យការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន មានការរំខានឡើយ។ ខ្ញុំអាចធានាដល់អ៊ុយក្រែនថា យើងនឹងទៅដល់ទីនោះ យើងនឹងធ្វើវាឲ្យបាន។ ខ្ញុំចង់ធានាដល់សម្ព័ន្ធមិត្តអាមេរិករបស់យើងថា អ្នកអាចពឹងផ្អែកលើការគាំទ្ររបស់យើង យើងនឹងមិនដើរចេញទេ”។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់៤៦ពាន់លានដុល្លារ ដល់អ៊ុយក្រែនរួចទៅហើយ ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមការលុកលុយពេញទំហឹង ក្នុងខែកុម្ភៈ ឆ្នាំ២០២២។
ប្រធានាធិបតី បៃដិន បានស្នើសុំទឹកប្រាក់២៤ពាន់លានដុល្លារបន្ថែមទៀត ហើយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិកក៏បានបញ្ជូនឧបករណ៍ទំនើបៗទៅកាន់ទីក្រុងកៀវ រួមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ និងរថក្រោះ Abrams ផងដែរ។
ប៉ុន្តែកិច្ចព្រមព្រៀងថវិកាបណ្តោះអាសន្ននៅថ្ងៃសៅរ៍ ដែលនឹងផ្តល់មូលនិធិដល់រដ្ឋាភិបាលសហព័ន្ធសហរដ្ឋអាមេរិកសម្រាប់រយៈពេល៤៥ថ្ងៃ គឺមិនបានរាប់បញ្ចូលការបន្តមូលនិធិយោធាដល់អ៊ុយក្រែនសម្រាប់ពេលបច្ចុប្បន្ននោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


