Connect with us

ព័ត៌មានអន្ដរជាតិ

Prada នឹង​ជួយ​រចនា​ឈុត​អវកាសឲ្យអង្គការ NASA បំពេញបេសកកម្មឋានព្រះច័ន្ទ

បានផុស

នៅ

ម៉ាកដ៏ប្រណីតរបស់អ៊ីតាលី Prada បានប្រកាសកាលពីពេលថ្មីៗនេះថា នឹងរចនាឈុតអវកាសឲ្យអង្គការ NASA ដើម្បីបំពេញបេសកកម្មទៅឋានព្រះច័ន្ទ Artemis III នៅឆ្នាំ ២០២៥ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិស្វករនៅហាង Prada នឹងធ្វើការរួមគ្នាជាមួយក្រុមហ៊ុនអវកាស Axiom Space ក្នុងការរកសម្ភារៈ និងការរចនាលក្ខណៈពិសេស ដោយប្រើបច្ចេកវិទ្យា និងការរចនាប្រកបដោយភាពច្នៃប្រឌិត ។

ឈុតនោះមានឈ្មោះថា Axiom Extravehicular Mobility Unit (AxEMU) ដែលផ្តល់ឱ្យអវកាសយានិកបង្កើនភាពបត់បែន ការការពារខ្លាំងជាងមុន ដើម្បីទប់ទល់នឹងបរិស្ថានដ៏អាក្រក់ រួមទាំងមានឧបករណ៍ឯកទេសសម្រាប់ការរុករក និងស្រាវជ្រាវទៀតផង ។

ទន្ទឹមនេះក្រុមហ៊ុន Axiom ដែលមានមូលដ្ឋាននៅរដ្ឋ Texas ក៏មានកិច្ចសន្យាជាមួយអង្គការ NASA ដើម្បីអភិវឌ្ឍយានអវកាសសម្រាប់ប្រើប្រាស់នៅលើព្រះច័ន្ទ ក៏ដូចជាកម្មវិធីអវកាសផ្សេងៗទៀតផងដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ newyorkpost

ចុចអាន៖ អង្គការ​​ NASA គ្រោងចំណាយ​ ៦០ លានដុល្លារ សង់ផ្ទះលើ​ឋានព្រះចន្ទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម