ព័ត៌មានអន្ដរជាតិ
អង្គការ NASA គ្រោងចំណាយ ៦០ លានដុល្លារ សង់ផ្ទះលើឋានព្រះចន្ទ
ទីភ្នាក់ងារអវកាស NASA គ្រោងចំណាយលុយប្រមាណ ៦០ លានដុល្លារឲ្យក្រុមហ៊ុនបច្ចេកវិទ្យាសំណង់មួយសាងសង់ផ្ទះនៅលើឋានព្រះចន្ទនៅឆ្នាំ ២០៤០ សម្រាប់អវកាសយានិក និងសម្រាប់ជនស៊ីវិលជួលស្នាក់នៅ ។

ផែនការសាងសង់នេះ គឺខាងក្រុមហ៊ុននឹងដឹកម៉ាស៊ីនបោះពុម្ព 3D ពីផែនដីទៅលើឋានព្រះច័ន្ទ ដើម្បីឲ្យវាដំណើរការនៅទីនោះ ហើយប្រើប្រាស់បេតុងនៅភពព្រះចន្ទ ដែលធ្វើពីថ្ម បំណែកសារធាតុរ៉ែ និងធូលី ដើម្បីក្រាលនៅបាតសំណង់ ។
ទន្ទឹមនឹងនេះ NASA ក៏កំពុងធ្វើការជាមួយសាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជនមួយចំនួនទៀតផងដែរ ដើម្បីសាងសង់ទ្វារ ការ៉ូ និងគ្រឿងសង្ហារឹម សម្រាប់ផ្ទះនៅឋានព្រះចន្ទមួយនេះ ។

តាមរយៈគម្រោងការនេះដែរ ក៏បានរួមបញ្ជូលនូវការសាងសង់ផ្ទះដូចគ្នានៅភពអង្គារ ខណៈគេរំពឹងថា នឹងអាចឲ្យអវកាសយានិក រស់នៅលើភពនេះបានជាប្រវត្តិសាស្ត្រមិនធ្លាប់មាននាពេលអនាគត ។
ប៉ុន្តែទោះជាយ៉ាងណា ចំពោះផែនការដែលកើតមានតាំងតែពីឆ្នាំ ២០២២ មកម្ល៉េះនេះ គឺស្ថិតនៅក្នុងដំណាក់កាលដំបូងបំផុតនៅឡើយ ដោយមានតែការបង្ហាញគម្រូផ្ទះតិចតូចប៉ុណ្ណោះ ។
ដោយឡែក ចំពោះការស្នាក់នៅសម្រាប់ជនស៊ីវិលវិញ NASA មិនបានបង្ហាញឲ្យដឹងឡើយថា នឹងគិតថ្លៃស្នាក់នៅចំនួនប៉ុន្មានចំពោះមនុស្សម្នាក់ៗនោះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


