ព័ត៌មានអន្ដរជាតិ
វៀតណាមបញ្ជូនរថយន្ត ១៥០គ្រឿងទៅឡាវ ត្រៀមដាក់ដំណើរការសេវាតាក់ស៊ីអគ្គិសនី
ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាម (WinFast) បានបញ្ជូនរថយន្តចំនួន ១៥០គ្រឿងទៅកាន់ប្រទេសឡាវ ដើម្បីបើកដំណើរការសេវាតាក់ស៊ីអគ្គិសនី។ សកម្មភាពនេះត្រូវបានធ្វើឡើងតែប៉ុន្មានខែ បន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្តើមសេវាកម្មដូចគ្នានេះនៅក្នុងប្រទេសរបស់ខ្លួន។

ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងគេរបស់ប្រទេសវៀតណាមមួយនេះរំពឹងថា នឹងប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្តអគ្គិសនីយក្សដូចជា Tesla និងកំពុងព្យាយាមវាយលុកទីផ្សារអន្តរជាតិ។ សេវាកម្មតាក់ស៊ីនៅប្រទេសឡាវ នឹងដំណើរការដោយក្រុមហ៊ុន Green and Smart Mobility JSC (GSM) ដែលមានក្រុមហ៊ុនមេដូចគ្នាជាមួយ WinFast គឺក្រុម ក្រុមហ៊ុន Win Group។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន GSM បាននិយាយថា៖ “ឡាវគឺជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់ (GSM) ក្នុងគោលបំណងលើកកំពស់រថយន្តអគ្គិសនីរបស់វៀតណាមទៅកាន់អ្នកប្រើប្រាស់ជុំវិញពិភពលោក”។ ការលើកឡើងបែបនេះ បន្ទាប់ពីបានដាក់ឱ្យដំណើរការសេវាកម្មតាក់ស៊ីអគ្គិសនីរបស់ Win Group ក្នុងប្រទេសវៀតណាម កាលពីខែមេសាកន្លងទៅ។

ក្រុមហ៊ុន Win Group ជាកម្មសិទ្ធិរបស់លោក Pham Nhat Vuong ជាមហាសេដ្ឋីដែលមានបំផុតរបស់វៀតណាមដែលបានបើកអាជីវកម្មជាច្រើនទៀត មានទាំងសណ្ឋាគារ អាផាតមិន រួមទាំងមន្ទីរពេទ្យនៅទូទាំងប្រទេស។ ប៉ុន្តែការពង្រីកខ្លួនជាអន្តរជាតិរបស់ WinFast នៅតែប្រឈមនឹងការលំបាក ពោលគឺនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣នេះ ក្រុមហ៊ុន WinFast លក់បានរថយន្តចំនួន ១១,៣០០គ្រឿង ដែលក្នុងនោះរថយន្តចំនួន ៧,១០០គ្រឿងត្រូវបានទិញដោយក្រុមហ៊ុន GSM ៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


