ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជូនទ័ព ២០០០នាក់ទៅ អ៊ីស្រាអែល
CNN រាយការណ៍ថា មន្ទីរបញ្ចកោណបានបញ្ជូនទាហានម៉ារីន និងនាវិកចំនួន២០០០នាក់ ទៅកាន់ឆ្នេរសមុទ្រអ៊ីស្រាអែល ដើម្បីបង្ហាញកម្លាំងនៅក្នុងតំបន់។ ចំណាត់ការនេះកើតឡើងចំពេលមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ក្នុងខែនេះ។

ដឹកនាំដោយអង្គភាពបេសកកម្មដែនសមុទ្រទី២៦ កងកម្លាំងឆ្លើយតបយ៉ាងរហ័ស កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលតាមនាវា USS Bataan ដែលជានាវាវាយប្រហារ ធ្លាប់ឈរជើងនៅឈូងសមុទ្រអូម៉ង់។
ការដាក់ពង្រាយកងទ័ពជើងទឹកនេះ ត្រូវបានគេរាយការណ៍ថា មានគោលបំណងផ្ញើសារកំញើញអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធលីបង់ ហេសបូឡា ហើយថ្មីៗនេះ នាវាចម្បាំងអាមេរិកមួយចំនួន ក៏បានល្បាតដែនទឹកក្បែរសាធារណរដ្ឋឥស្លាមផងដែរ។

ដោយឡែក កាលពីថ្ងៃអាទិត្យទី១៥ខែតុលា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានបញ្ជាឲ្យទាហាន ២០០០នាក់ផ្សេងទៀត ត្រៀមលក្ខណៈសម្រាប់បេសកកម្មជំនួយផ្នែកវេជ្ជសាស្ត្រ និងភស្តុភារ ក្នុងប្រទេសអ៊ីស្រាអែល។
ទោះបីជាយ៉ាងណាក៏ដោយ បុគ្គលិកមន្ទីរបញ្ចកោណបានសង្កត់ធ្ងន់ថា បទបញ្ជានេះមិនមែនធានាអំពីការចូលរួមដោយផ្ទាល់របស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាសដែលមានមូលដ្ឋាននៅហ្គាហ្សានោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ីស្រាអែល វាយឆ្មក់អាកាស សម្លាប់មនុស្សជាង ៧០នាក់ នៅ ហ្គាហ្សាភាគខាងត្បូង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


