ព័ត៌មានអន្ដរជាតិ
អតីតរដ្ឋមន្ត្រីការពារជាតិ អាមេរិក ថា ការវាយបករបស់ អ៊ីស្រាអែល លើក្រុមហាម៉ាស់ គឺជាសិទ្ធិការពារខ្លួន
អតីតរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Leon Panetta បាននិយាយកាលពីពេលថ្មីៗនេះថា ការវាយបករបស់កងកម្លាំងអ៊ីស្រាអែលដើម្បីឆ្លើយតបទៅនឹងការវាយប្រហារទ្រង់ទ្រាយធំមកលើប្រទេសរបស់ពួកគេពីសំណាក់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ គឺជាសិទ្ធិការពារខ្លួន ។

លោក Panetta បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជប៉ុន NHK ថា “ពលរដ្ឋអ៊ីស្រាអែលចំនួន ១,៤០០ នាក់ត្រូវបានក្រុមហាម៉ាស់ប្រព្រឹត្តអំពើអមនុស្សធម៌មកលើពួកគេកាលពីអតីតកាល ដូច្នេះអ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ដូចដែលអាមេរិកបានធ្វើសង្គ្រាមប្រឆាំងនឹងក្រុមអាល់កៃដា ក្រោយការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានសម្លាប់មនុស្ស ៣,០០០ នាក់” ។
លោករដ្ឋមន្ត្រីដែលធ្លាប់បម្រើការជាលេខាធិការការពារជាតិ និងជានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA) អំឡុងពេលរដ្ឋបាលរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានលើកឡើងទៀតថា អ៊ីស្រាអែលនឹងបើកការវាយប្រហារតាមដីគោកលើតំបន់ហ្គាហ្សាស្ទ្រីបនៅពេលឆាប់ៗនេះ ដើម្បីកម្ចាត់ក្រុមហាម៉ាស់ ។

លោក Panetta គិតថា ប្រជាជនអ៊ីស្រាអែលកំពុងព្យាយាមកំណត់នូវវិធីសាស្ត្រណាដែលត្រូវអនុវត្ត ហើយចំពោះរូបលោកផ្ទាល់វិធីសាស្ត្រដែលអាចធ្វើទៅបាន គឺការលុកលុយតំបន់ហ្គាហ្សា ប៉ុន្តែវាក៏នឹងនាំឲ្យមានសង្គ្រាមរ៉ាំរ៉ៃផងដែរ ។ ទោះយ៉ាងណា សហរដ្ឋអាមេរិកមិនបានប្រកាន់ជំហរលើយុទ្ធសាស្ត្រយោធាប្រភេទណាដែលអ៊ីស្រាអែលគួរអនុវត្តដើម្បីការពារខ្លួននោះទេ ។
គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់សប្ដាហ៍ទី ២ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៤,៦០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សជាង ១៤,០០០ នាក់បានរងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មេបក្សប្រឆាំង អ៊ីស្រាអែល ប្រាប់ពីជម្រើសដ៏ល្អបំផុតក្នុងការបញ្ចប់ជម្លោះ ជាមួយក្រុមហាម៉ាស់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


