សន្តិសុខសង្គម
ផ្ទះពលរដ្ឋនៅសង្កាត់ចាក់អង្រែក្រោមបន្តលិចលង់កាន់តែខ្លាំង
លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានប្រាប់កម្ពុជាថ្មីថា គិតត្រឹមម៉ោង ១១ ថ្ងៃទី ២៣ ខែតុលានេះទឹកជំនន់បង្កឲ្យលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ខ្លាំងជាងម្សិលមិញទៅទៀត។

លោកចៅសង្កាត់បានបន្តថា ខណៈនេះលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៤ភូមិបានរងការលិចលង់ចំណែក៤ភូមិទៀតមិនទាន់លិចលង់ទេ។ ម្យ៉ាងទៀត៤ភូមិដែលលិចលង់ពីម្សិលមិញនោះទឹកបានកើនឡើងបន្ថែមទៀតដែលអាជ្ញាធរបានបន្ថែមម៉ាសុីនបូមទឹកខ្នាតធំចំនួន២គ្រឿងទៀតសារុប៦គ្រឿងហើយ។
លោក ជា សុខៃ បានសម្ដែងការដឹងគុណដល់លោកអភិបាលខណ្ឌមានជ័យដែលបាននាំយកម៉ាស៊ីនខ្នាតធំដាក់បូមទឹកចេញពីទីតាំងរងការលិចលង់នៅសង្កាត់ចាក់អង្រែក្រោមបានទាន់ពេលបែបនេះ។

ជំនន់ទឹកភ្លៀងបានលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន៤ភូមិក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោមកាលពីថ្ងៃទី២១ខែតុលាមកនេះ៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


