សន្តិសុខសង្គម
ផ្លូវត្រង់ចំណុចផ្ទុះទុយោបូមខ្សាច់នៅចាក់អង្រែជួសជុលរួចរាល់ដូចដើម
លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី ១៣ ខែមករា ២០២៣នេះថា កំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកតាឡុងដែលរងការខូចខាតដោយសារផ្ទុះទុយោបូមខ្សាច់ពីក្រោមកាលពីព្រឹកថ្ងៃទី ១២ ខែមករា ម្សិលមិញ ត្រូវបានមន្ទីរសាធារណការរាជធានីភ្នំពេញជួសជុលបានល្អស្អាតដូចដើមវិញហើយ។

លោកចៅសង្កាត់បានបន្តថា នៅព្រឹកថ្ងៃទី ១៣ ខែមករានេះកំណាត់ផ្លូវដែលរងការខូចខាតត្រូវបានជួសជុលរួចរាល់ហើយអ្មកធ្វើដំណើរបានឆ្លងកាត់ដូចធម្មតាវិញហើយដោយការជួសជុលគឺធ្វើឡើងតាំងពីព្រឹករហូតដល់យប់កណ្តាលអធ្រាតលុះព្រឹកឡើងថ្ងៃទី ១៣ បានដំណើការឆ្លងកាត់ដូចដើមវិញ។
ពាក់ពន្ធ័ទៅនឹងទុយោបូមខ្សាច់ក្រោមផ្លូវជាតិលេខ២ដែលផ្ទុះទុយោម្សិលមិញនេះត្រូវបានផ្នែកជំនាញជីកកកាយយកចេញរួចចាក់គ្រឹះថ្មឡើងវិញដោយពុំមានទុយោក្រោមផ្លូវទៀតឡើយ។

កាលពីវេលាម៉ោង ៦ ព្រឹកថ្ងៃទី ១២ ខែមករាម្សិលមិញនេះ កំណាត់ផ្លូវជាតិលេខ២ត្រង់ចំណុចភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញបានរងការខូចខាតដោយសារផ្ទុះទុយោបូមខ្សាច់ពីក្រោមផ្លូវដែលមានប្រវ៉ែង១៤ម៉ែត្រនិងទទឹង២២ម៉ែត្រ។ ហើយភ្លាមៗនោះអាជ្ញាធរបានចុះពិនិត្យ និងរៀបចំសម្រួលចរាចរណ៍ព្រមទាំងដាក់គ្រឿងចក្រជួសជុលភ្លាមៗរហូតដល់យប់ទើបជួសជុលរួចជាស្ថាពរ៕




អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


