ព័ត៌មានជាតិ
អគ្គិភ័យឆេះផ្ទះលក់ និងបញ្ចូលហ្គាសនៅចាក់អង្រែក្រោម
អគ្គិភ័យ បានឆាបឆេះផ្ទះល្វែងដែលលក់ និងបញ្ចូលហ្គាស ខណៈម្ចាស់ផ្ទះចាក់សោរផ្ទះចោលហើយដើរលេងនៅថ្ងៃអាទិត្យចុងសប្តាហ៍។

យោងតាមប្រភពពីលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម ដែលបានដឹកនាំកម្លាំងប្រជាការពារសាលាសង្កាត់ចុះទៅជួយនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីអគ្គិភ័យនេះកើតឡើងនៅផ្ទះរបស់ឈ្មោះ ជា ប៉ឡាយ និងប្រពន្ធឈ្មោះ អឹម សុខណា ស្ថិតផ្ទះលេខ១៨ ក្រុម២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ចៅសង្កាត់បានបញ្ជាក់ថា នៅវេលាម៉ោង១១និង៤០នាទីថ្ងៃទី១៩ខែវិច្ឆិកានេះ អ្នករស់នៅជិតខាងផ្ទះកើតហេតុបានឮស្នូសំឡេងផ្ទុះចេញពីផ្ទះខាងលើ ខណៈម្ចាស់ផ្ទះចាក់សោចេញទៅដើរលេងនាថ្ងៃចុងសប្តាហ៍។ បន្ទាប់ពីស្នូផ្ទុះលាន់ឡើងស្រាប់តែមានអណ្តាតភ្លើងឆេះចេញយ៉ាងសន្ធោសន្ធៅ ហើយអ្នកជិតខាងនាំគ្នារត់រកកិច្ចអន្តរាគមន៍ដោយឡែកកម្លាំងសមត្ថកិច្ចនិងប្រជាការពារសង្កាត់សមត្ថកិច្ចចម្រុះរបស់សាលាខណ្ឌមានជ័យចុះទៅជួយព្រមទាំងទូរសព្ទ័ទៅរថយន្តពន្លត់អគ្គិភ័យប្រមាណជាង១០គ្រឿងមកបាញ់ពន្លត់ ដោយពុំបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។
លោក ជា សុខៃ ដែលបានចុះទៅដល់ចំណុចកើតដំបូងបានកោតសសើរដល់កម្លាំងប្រជាពលរដ្ឋក្នុងភូមិ ក៏ដូចជាអាជ្ញាធរព្រមទាំងសមត្ថកិច្ចចម្រុះដែលចុះជួយទាន់ពេល មិនបង្កឱ្យភ្លើងឆេះរាលដាលធ្ងន់ធ្ងរ។ ចំពោះមូលហេតុដែលបណ្តាលឲ្យឆាបឆេះបែបនេះ គឺពុំទាន់ដឹងនៅឡើយ៕
អត្ថបទ ៖ នរា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


