ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ហាត់សមវាយប្រហារនុយក្លេអ៊ែរ ទ្រង់ទ្រាយធំ
តាមការបញ្ជាក់ពីវិមានក្រឹមឡាំង, ប្រទេសរុស្ស៊ី បានហាត់សមសមត្ថភាពរបស់ខ្លួន ក្នុងការវាយប្រហារនុយក្លេអ៊ែរទ្រង់ទ្រាយធំ កាលពីថ្ងៃពុធទី២៥ខែតុលា។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Sergei Shoigu បាននិយាយថា សមយុទ្ធយោធានេះ គឺពាក់ព័ន្ធនឹងការឆ្លើយតប ទៅនឹងការវាយប្រហារនុយក្លេអ៊ែររបស់សត្រូវ។
រឿងនេះកើតឡើង ចំពេលរដ្ឋសភារុស្ស៊ី បានគាំទ្រការដកខ្លួនចេញពីការផ្តល់សច្ចាប័នរបស់ទីក្រុងមូស្គូ លើសន្ធិសញ្ញាសកល ដែលហាមប្រាមរាល់ការធ្វើតេស្តក្បាលគ្រាប់នុយក្លេអ៊ែរ។

លោក Shoigu ក៏បានរាយការណ៍អំពីសមយុទ្ធនេះ ទៅលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ផងដែរ។
សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងនិយាយថា “ការបាញ់បង្ហោះជាក់ស្តែង នៃមីស៊ីលបាលីស្ទិក និងមីស៊ីលផ្លោង បានកើតឡើង។ មីស៊ីលផ្លោងអន្តរទ្វីប Yars ត្រូវបានបាញ់ចេញពីទីតាំងសាកល្បងមួយ នៅចុងភាគខាងកើតប្រទេសរុស្ស៊ី ហើយមីស៊ីលមួយទៀតត្រូវបាញ់ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅសមុទ្រ Barents”។

កាលពីដើមខែនេះ លោក ពូទីន ក៏និយាយដែរថា រុស្សីបានធ្វើការសាកល្បងដោយជោគជ័យ នូវមីស៊ីលដែលដើរដោយថាមពលនុយក្លេអ៊ែរ។
អាវុធដែលប្រកាសជាលើកដំបូងក្នុងឆ្នាំ២០១៨នោះ ត្រូវបានគេសាទរថា មានកម្លាំងគ្មានដែនកំណត់ ប៉ុន្តែលោកពូទីន មិនបានបញ្ជាក់ច្បាស់ថាតើ វាមានសមត្ថភាពអស្ចារ្យកម្រិតណានោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បក្សប្រឆាំងរុស្ស៊ី ព្រមានថា លោក ពូទីន មិនមែនគំរាមលេងៗទេ រឿងបាញ់នុយក្លេអ៊ែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


