ព័ត៌មានអន្ដរជាតិ
បក្សប្រឆាំងរុស្ស៊ី ព្រមានថា លោក ពូទីន មិនមែនគំរាមលេងៗទេ រឿងបាញ់នុយក្លេអ៊ែរ
យោងតាមលោក Grigory Yavlinsky ដែលជាអ្នកនយោបាយគណបក្សប្រឆាំងរុស្ស៊ី និងជាស្ថាបនិកនៃគណបក្សសេរីនិយម Yabloko បានឲ្យដឹងថា ការគំរាមកំហែងរបស់លោក វ្ល៉ាឌីមៀរ ពូទីន អំពីសង្គ្រាមនុយក្លេអ៊ែរគឺពិតប្រាកដ មិនមែននិយាយឲ្យរួចពីមាត់ទេ។

ជនជាតិរុស្សីដើមកំណើតអ៊ុយក្រែន និងជាអ្នករិះគន់រដ្ឋាភិបាលលោក ពូទីន វ័យ៧០ឆ្នាំរូបនេះ បានប្រាប់កាសែត Newsweek កាលពីថ្ងៃអង្គារទី១៤ខែមីនាថា ការគំរាមកំហែងនុយក្លេអ៊ែររបស់លោក ពូទីន គឺជាការគំរាមកំហែងពិតប្រាកដ នេះមិនមែនគ្រាន់តែនិយាយឲ្យតែបានបាននោះទេ។
លោកព្រមានទៀតថា រុស្ស៊ីអាចនឹងប្រើអាវុធនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើអ៊ុយក្រែនព្យាយាមដណ្តើមយកតំបន់ គ្រីមៀ មកវិញ។

លោក Yavlinsky ដែលកើតនៅទីក្រុង Lviv នៃប្រទេសអ៊ុយក្រែន បានឈរឈ្មោះប្រឆាំងនឹងលោក ពូទីន ក្នុងការបោះឆ្នោតប្រធានាធិបតីចំនួនបីអាណត្តិមកហើយ។
សេដ្ឋវិទូ និងអ្នកនយោបាយរូបនេះ បានសរសេរនូវផែនការមួយ ដើម្បីផ្លាស់ប្តូរសហភាពសូវៀត ឲ្យទៅជាសេដ្ឋកិច្ចទីផ្សារសេរី។

លោកគឺជាអតីតមេដឹកនាំរបស់គណបក្ស Yabloko ដែលបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្នុងនាមជាគណបក្សសង្គមសេរីនិយម នៅប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា លោក ពូទីន បានអះអាងជាច្រើនលើកមកហើយ ពីការត្រៀមខ្លួនរបស់រុស្ស៊ីក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងជម្លោះជាមួយលោកខាងលិច។

កាលពីខែមុន លោកបានផ្អាកសន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរផ្លូវការរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។
កាលពីខែមករា អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ក៏បានព្រមានដែរថា បើរុស្ស៊ីចាញ់សង្គ្រាម នោះអាចបង្កឲ្យមានការឆ្លើយតបនុយក្លេអ៊ែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពូទីន ចោទលោកខាងលិចថា ប្រើក្រុមជ្រុលនិយម ប្រឆាំងរុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


