ព័ត៌មានជាតិ
ក្រសួងការងារប្រកាសបើកប្រាក់ឧបត្ថម្ភកម្មករដែលព្យួរការងារនៅរោងចក្រចំនួន ៣៩
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ នេះ បានប្រកាសបើកប្រាក់ឧបត្ថម្ភជូនដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរដែលបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលលើកទី ៩។

ក្រសួងការងារប្រកាសថា កម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាការងារក្នុងខែកក្កដា ខែសីហា និងខែកញ្ញា នៃរោងចក្រទាំង ៣៩ នៃវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើងដែលព្យួរកិច្ចសន្យាការងារថា ធនាគារវីងនឹងផ្ញើសារអំពីការបើកប្រក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរស័ព្ទដែលបងប្អូនកម្មករផ្ដល់មកក្រសួងការងារ។
ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃកិច្ចសន្យាការងារ ដែលទឹកប្រាក់ ៨១ ០០០ រៀលសម្រាប់ការព្យួររយៈពេល ៧-១៤ ថ្ងៃ និងប្រាក់ ១៦២ ០០០ រៀលសម្រាប់ការព្យូររយៈពេល ១៥-១ ខែ។
ក្រសួងរំលឹកថា ធនាគារវីង នឹងបង្វិលថវិការនេះមករដ្ឋាភិបាលវិញប្រសិនបើបងប្អូនកម្មករខកខានមិនបានទៅបើកក្នុងរយៈពេល ២១ ថ្ងៃ៕



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


