ព័ត៌មានជាតិ
លោក ហង់ ជួនណារ៉ុន អញ្ជើញជាអធិបតី ក្នុងពិធីប្រណាំងទូកង នាថ្ងៃបង្ហើយ នៅក្រុងកំពង់ចាម
(កំពង់ចាម)៖ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធី ប្រណាំងទូកង បណ្តែតប្រទីប តាំងពិព័រណ៌ និង អុជកាំជ្រួច ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលជាថៃ្ងផ្តាច់ព្រ័ត្រ សម្រាប់ពិធីនេះ។

ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ចំនួនទូកដែលបានចូលរួមប្រកួតរយៈពេល ២ ថ្ងៃ មានសរុប ៤៨ ទូក ក្នុងនោះទូក «ង» មានចំនួន ២០ ទូក និងទូកខ្នាតអន្តរជាតិមាន ២៨ ទូក។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ទូកដែលទទួលជ័យលាភី គឺ ផែនលេខ ១ មាន៥ ទូក ទទួលបាន ពានរង្វាន់១ ទង់ជ័យលាភី១ និង ថវិកា ២លានរៀលក្នុង ១ទូក ។ ចំពោះផែនចំណាត់ថ្នាក់លេខ ២ ទទួលបាន ទង់ជ័យលាភី ១ និងប្រាក់ ១លាន ៥សែនរៀល ក្នុង១ទូក ។ រីឯផែនទូកចំណាត់ថ្នាក់លេខ ៣ ទទួលបានទង់ជ័យលាភី១ និងថវិកា ១លានរៀល ក្នុង ១ទូក ។

ជាមួយគ្នានេះ លោក ហង់ ជួនណារ៉ុន បានយកឱកាសនោះថ្លែង វាយតម្លៃខ្ពស់ចំពោះ លោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍ ប្រណាំងទូក «ង» បណ្តែតប្រទីប តាំងពិព័រណ៌ និង អុជកាំជ្រួច ដើម្បីបង្ករនូវ ក្តីសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ មកពីទីជិតឆ្ងាយ ក្រោមម្លប់នៃសន្តិភាព។

ម្យ៉ាងទៀតការផ្ដួចផ្ដើម រៀបចំឲ្យមានពិធីនេះឡើង គឺពិតជាបានចូលរួមថែរក្សានូវវប្បធម៌ប្រពៃណី និងលើកស្ទួយវិស័យកីឡាអុំទូករបស់ដូនតាខ្មែរផងដែរ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


