ព័ត៌មានជាតិ
លោក កែវ រ៉េមី៖ សម្តេចតេជោបានបន្សល់ទុកសុខសន្តិភាព និងធ្លាប់បានណែនាំកុំឱ្យរើសអើង
លោកទេសរដ្ឋមន្រ្ដី កែវ រ៉េមី បានបញ្ចេញខ្លឹមសារភ្ជាប់វីដអូក្នុងកិច្ចពិភាក្សាជាមួយតារាកំប្លែងនាយ ក្រឹម ថា សម្តេចតេជោ បានបន្សល់ទុកសុខសន្តិភាព និងធ្លាប់បានណែនាំកុំឱ្យរើសអើង។

បន្ទាប់ពីបញ្ចប់ការពិភាក្សា និងដោះស្រាយសម្របសម្រួលករណីតារាកំប្លែងជើងចាស់គឺ លោក អ៊ូ ប៊ុណ្ណារ៉ាត់ និង ណុប ដាណេ ពាក់ព័ន្ធករណីភេទទី៣ លោកទេសរដ្ឋមន្រ្ដី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ទទួលបាននូវលទ្ធផលជាវិជ្ជាមាន។

លោកប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា យើងត្រូវបន្តថែរក្សាការពារ និងអភិវឌ្ឍបន្ថែមទៀតសូមកូនក្មួយទាំងអស់ឈប់ខឹងនឹងគាត់ (នាយ ក្រឹម) ទៅ គាត់បាននិយាយអស់ហើយនៅក្នុងវីដេអូននេះ។ ការចេះអត់ឱន និងអាធ្យាស្រ័យឱ្យគ្នាគឺជាការបង្ហាញ នៃសមត្ថភាពយល់ដឹងរបស់ប្រជាជននៅក្នុងប្រទេស។

ក្នុងជំនួបពិភាក្សា និងបំភ្លឺរបស់តារាកំប្លែង នាយ ក្រឹម តាមការកោះហៅរបស់ គណៈកម្មការសិទ្ធិមនុស្សកម្ពុជា នាយ ក្រឹម បានអះអាងថា លោកពុំមានការរើសអើងអ្នកស្រលាញ់ភេទដូចគ្នានោះឡើយ ហើយលោកក៏បានចូលរួមក្នុងសកម្មភាពលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា តាំងពីឆ្នាំ១៩៨៥ មកម៉្លេះ។

ស្តាប់តាមការលើកឡើងរបស់ នាយ ក្រឹម ជាគោលជំហរ គឺលោកពុំដែលមានបំណងរើសអើង ឬបំផុសឱ្យមានការរើសអើងអ្នកស្រលាញ់ភេទដូចគ្នានោះឡើយ ហើយតារាកំប្លែង នាយ ក្រឹម បានសុំការយោគយល់អធ្យាស្រ័យ ពីសំណាក់មហាជន ជាពិសេសបងប្អូនអ្នកស្រលាញ់ភេទដូចគ្នា ចំពោះពាក្យសម្ដីឆ្គាំឆ្គងកន្លងមក។

នៅក្នុងកិច្ចពិភាក្សានៅស្នាក់ការ គណៈកម្មការសិទ្ធិមនុស្ស ដោយមានការចូលរួមពី លោក កែវ រ៉េមី និង លោកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ជាគោលការបានផ្តោតគោលជំហរ និងដំណោះស្រាយដើម្បីបង្កើតឱ្យមានការយោគយល់គ្នាឡើងវិញ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


