Connect with us

កីឡា

លោក​ កែវ​ រ៉េមី​ អាយុ​ជាង​ ៦០​ឆ្នាំ​ហើយ​សមត្ថភាព​កីឡា​តេក្វាន់ដូ​មិន​ធម្មតា​វាយ​បំបែក​ម៉ាប​ ៦សន្លឹក

បានផុស

នៅ

លោក​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធតេក្វាន់ដូ​ ITF​ កម្ពុជា​ ដែល​មាន​អាយុ​ជាង​ ៦០​ឆ្នាំ​ហើយ​ ប៉ុន្តែ​សមត្ថភាព​កីឡា​របស់​លោក​នៅ​តែ​ល្អ​តាម​រយៈ​ការ​បង្ហាញ​​វីដេអូ​លើ​​​វិញ្ញាសា​ Power Breaking ដោយ​បំបែក​ថ្ម​ម៉ាប​រហូត​ដល់​ទៅ​ ៦​បន្ទះ​បាក់ខ្ទេច។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ កែវ​ រ៉េមី​ ពេល​វាយ​បំបែក​ម៉ាប​

ទេសរដ្ឋមន្ត្រី​ និងជា​ប្រធាន​សហព័ន្ធកីឡាតេក្វាន់ដូ​ ITF​ កម្ពុជា​ លោក​ កែវ​ រ៉េមី​ ​គេ​ឃើញ​ឧស្សាហ៍​បង្ហាញ​វីដេអូ​ស្នៀត​មេគុន​ផ្សេងៗ​ និង​សកម្មភាព​កីឡា​តេក្វាន់ដូ​ជា​ញឹកញាប់​នា​ពេល​កន្លង​មក​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក។​

ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​ ៧​ដាន់​ខាង​លើ​បើ​ទោះ​ជា​វ័យ​ជាង​ ៦០​ឆ្នាំ​ហើយ​ក្ដី​ ប៉ុន្តែ​សមត្ថភាពស្នៀត​​តេក្វាន់ដូ​ ITF​ របស់​លោក​ ជា​ពិសេស​​ស្នៀត​ Power Breaking​ នៅ​តែ​ល្អ​​ដដែល។​ កាល​ពី​ថ្មីៗ​នេះ​លោក​ទើប​តែ​បង្ហាញ​ស្នៀត​វាយ​ថ្ម​ម៉ាប​រហូត​ដល់​ទៅ​ ៦​បន្ទះ​ឲ្យ​បាក់​គ្មាន​សល់។​ ក្រៅ​ពី​នេះ​លោក​តែងតែ​លើក​ទឹកចិត្ត​ដល់​យុវជន​ឲ្យ​ឆ្លៀត​ពេល​ហ្វឹកហាត់​កីឡា​តាម​ដែល​ខ្លួន​ស្រឡាញ់​ពិសេស​កីឡា​ដែល​អាច​ជួយ​ការពារ​ខ្លួន​ផង​ និង​ទទួល​បាន​សុខភាព​ល្អ​ផង។​

លោក​ កែវ​ រ៉េមី​ និង​លោក​ ថោង​ ខុន​

លោក​ ប៉ាល់​ ជីវ័ន​ ដែល​ជា​គ្រូ​ជម្រើស​ជាតិ​តេក្វាន់ដូ​ ITF​ និង​ជា​ម្ចាស់មេដាយ​មាសពិភពលោក​ បាន​លើក​ឡើង​ថា​ ចំពោះ​វិញ្ញាសា​ Power Breaking នេះ​គឺ​ជា​វិញ្ញាសា​មួយ​ដែល​ត្រូវ​ហ្វឹកហាត់រយៈពេល​វែង​ និង​មាន​ការ​អត់ធ្មត់​បំផុត។​ ពិសេសការ​ហ្វឹកហាត់​​​យក​​កម្លាំង​ដៃ​ឲ្យ​បាន​ខ្លាំង​ល្អ​ និង​ហ្វឹកហាត់​វាយ​ឲ្យ​ឆ្អឹង​ដៃ​ស៉ាំរឹងមាំ​ល្អ​ ទើប​ប្រើ​ស្នៀត​បាន​ល្អ​ និង​មិន​ជួប​បញ្ហា​។​ ប្រសិន​បើ​វាយ​មិន​ត្រូវ​ត្រឹមត្រូវ​តាម​បច្ចេកទេស​អាច​មាន​គ្រោះ​ថ្នាក់​ ឬ​បញ្ហា​ដៃ​។​

ទិដ្ឋភាព​កម្ពុជា​រៀបចំ​ការ​ប្រកួត​តេក្វាន់ដូ​ ITF អាស៊ីអាគ្នេយ៍​

បញ្ជាក់​ដែរ​ លោក​ កែវ​ រ៉េមី​ ជា​ប្រធាន​តេក្វាន់ដូ​ ITF​ ជា​យូរ​ឆ្នាំ​មកហើយ។​ លោក​បាន​ធ្វើ​ឲ្យ​សហព័ន្ធ​កីឡា​តេក្វាន់ដូ​ IT​ មាន​ភាព​ល្បីល្បាញ​ជា​ខ្លាំង​ក្នុង​ចំណោម​សហព័ន្ធ​កីឡា​ផ្សេងៗ​ជា​ច្រើន​នៅ​កម្ពុជា​ដោយ​មាន​ការ​កោតសរសើរ​ពី​វិន័យ​កីឡាករ​ កីឡាការិនី​ គុណភាព​ សមត្ថភាព​ និង​ធ្លាប់​បាន​ឈ្នះ​គ្រប់​កម្រិត​មេដាយ​លើ​ឆាក​អន្តរជាតិ​រាប់​គ្រឿង​ជូន​កម្ពុជា។ លោក​ កែវ​ រ៉េម​ ក៏​ជាថ្នាក់ដឹកនាំ​ម្នាក់​ដែល​ចេះ​ក្បាច់​គុន​តេក្វាន់ដូ​ ITF នេះ​ច្បាស់​​ធ្លាប់​ហ្វឹកហាត់​តាំង​ពីសង្គម​ដើម​មក​ម្ល៉េះ​ និង​ជា​ម្ចាស់​ខ្សែក្រវាត់ខ្មៅ​ ៧ដាន់​ផង​ដែរនា​ពេល​បច្ចុប្បន្ន​៕​

ទិដ្ឋភាព​សម្ដែង

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម