ព័ត៌មានជាតិ
មន្ត្រីល្អ ត្រូវខិតខំសិក្សារៀនសូត្រ ដុសខាត់ចំណេះដឹង មានសមត្ថភាពគ្រប់គ្រាន់
ក្នុងគោលបំណងដាស់តឿនក្រើនរំលឹកដល់មន្ត្រីនៅថ្នាក់មូលដ្ឋាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ធ្វើជាមន្ត្រីបម្រើប្រជាពលរដ្ឋ មិនត្រូវអនុវត្តផ្ទុយពីគោលបំណង និងឆន្ទៈដើមរបស់ខ្លួនដែលដាក់ចិត្តដាក់កាយបម្រើប្រជាពលរដ្ឋ ក្នុងនាមជាមន្ត្រីនៅមូលដ្ឋានឡើយ។ ដើម្បីក្លាយជាមន្ត្រីល្អត្រូវ ខិតខំសិក្សារៀនសូត្រ ដុសខាត់ចំណេះដឹង ឱ្យមានសមត្ថភាពគ្រប់គ្រាន់ នោះទើបជាមន្ត្រីដែលមានគុណភាព។

លោក កើត ឆែ មានប្រសាសន៍ដូច្នេះ ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា នេះ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ មានប្រសាសន៍បន្តថា កាំបិតកាន់តែសំលៀង កាន់តែមុត តែវាក៏សឹកដែកច្រើនដែរ នៅពេលយើងប្រើខុសគោលបំណង។ អស់លោក លោកស្រី ចំណាយពេលមកចូលរួមវគ្គ បណ្តុះបណ្តាលការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលា គឺជាការចូលរួមអនុវត្តលើកកម្ពស់ការអនុវត្តច្បាប់ក្រៅប្រពន្ធ័តុលាការ ដើម្បីសុខដុមនីកម្មក្នុងសង្គម គឺប្រជាពលរដ្ឋឈ្នះទាំងអស់គ្នា។

វគ្គបណ្តុះបណ្តាលដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការនេះ គឺស្ថិតលើទិដ្ឋភាពដែលពាក់ពន្ធ័នឹងការពង្រឹងការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈ និងសូមកោតសរសើរចំពោះការសម្របសម្រួលជ្រើសរើសប្រធានបទ៖ ការដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ ដែលជាវិធានការអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ គណៈរដ្ឋមន្ត្រីបាន អនុម័តនូវ សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើតការរៀបចំ និងកិច្ចដំណើរការ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺបានឆ្លើយតបទៅនឹងគោលបំណងជាមូលដ្ឋាននោះគឺ ការចំណេញពេលវេលា និងថវិកាក្នុងការដោះស្រាយវិវាទ និងការធានានូវសុខដុមនីយកម្មក្នុងសង្គម៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


