សេចក្ដីជូនដំណឹង
ពិធីសម្ពោធដំណើរការអគារពង្រីកថ្មី “ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ” នៅជាន់ផ្ទាល់ដី (Lively Plaza GF)
ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី បានរៀបចំពិធីសម្ពោធអគារពង្រីកថ្មីរបស់ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ជាន់ផ្ទាល់ដី (Lively Plaza GF) ជាផ្លូវការ កាលពីថ្ងៃសៅរ៏ ទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះត្រូវបានបញ្ចប់ជាស្ថាពរ។

ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ មានទីតាំងស្ថិតចំនៅកណ្តាលទីក្រុង និងជាតំបន់ពាណិជ្ជកម្មដ៏សំខាន់ ដែលបានទាក់ទាញអតិថិជនដែលជា ភ្ញៀវជាតិ និង អន្តរជាតិ ជាច្រើនរួចមកហើយ ចាប់តាំងពីការបើកដំណើរការក្នុងឆ្នាំ ២០១៤ កន្លងមកនេះ។ ដើម្បីជំរុញដល់ការអភិវឌ្ឍន៍ទីក្រុង ដោយចូលរួមចំណែកតាមរយៈវិស័យពាណិជ្ជកម្ម សេវាកម្ម និងដោយមើលឃើញពីតម្រូវការទីផ្សារ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា)បានកែលម្អរ និងពង្រីកអគារបន្ថែមថ្មីរបស់ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ដើម្បីស្របតាមគោលគំនិតចម្បងរបស់ផ្សារទំនើប គឺ «Luxury Mall» និងពង្រីកវិសាលភាពនៃការទិញទំនិញយ៉ាងសម្បួរបែប ក៏ដូចជាការពាំនាំមកនូវ បទពិសោធន៍ថ្មីជាមួយហាងច្រើន នឹងទាក់ទាញហាងម៉ាកយីហោរល្បីៗ ឱ្យកាន់តែលេចធ្លោ ដើម្បីបំពេញតម្រូវការ របស់អតិថិជន អោយកាន់តែប្រសើរមួយកម្រិតទៀត នឹងប្រែក្លាយទៅជា ផ្សារទំនើបដ៏ប្រណីត ក្នុងទីក្រុង។

លើសពីនេះទៅទៀត នៅក្នុងផ្សារទំនើបបាននាំមកនូវលទ្ធភាពថ្មីៗ ជាគ្រឿងបរិក្ខារទំនើបៗក៏ដូចជា បានដំឡើង ផ្ទាំងកញ្ចក់ឌីជីថល ដែលមានបច្ចេកវិទ្យាទំនើបចុងក្រោយ សម្រាប់ការផ្សាយពាណិជ្ជកម្ម ការកំសាន្តផ្សេងៗ មិនត្រឹមតែប៉ុណ្ណោះការ ពង្រីកអគារបន្ថែមថ្មីនេះ មានចំណតយានជំនិះច្រើន ជាងមុនដើម្បីបង្កើតឲ្យកាន់តែមានភាពងាយស្រួលដល់អតិថិជន។ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ មិនត្រឹមតែជាទីកន្លែងសម្រាប់រីករាយជាមួយការទិញទំនិញប៉ុណ្ណោះទេ វាក៏ជាទីកន្លែងមួយដែលបង្កើតពេលវេលាដ៏អស្ចារ្យសម្រាប់ជម្រុញទំនាក់ទំនងជាមួយក្រុមគ្រួសារ និងដៃគូ ដែរមានការស្ថាបនាទីធ្លារសម្រាប់អង្គុយនៅក្នុងផ្សារ ដែលធ្វើឡើងពីសំរាមកែច្នៃ អមជាមួយរុក្ខជាតិបៃតង ដើម្បីចូលរួមចំណែកការពារដល់បរិស្ថាន និងសហគមន៍។

ក្នុងនោះផងដែរ នៅជាន់ទី២ នៃអគារពង្រីកថ្មីនេះក៏មាន សាលពហុគោលបំណង “AEON HALL” ដែលទើបនឹងសាងសង់ថ្មី ដែលជា សាលនៅក្នុងផ្សារទំនើប ធំលំដាប់ទី ៣ ក្នុងចំណោម សាល ផ្សារទំនើប អ៊ីអន ម៉ល ក្នុងប្រទេសកម្ពុជា ដែលមានលក្ខណៈពិសេសអាចរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដូចជា ការរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីសម្ពោធ សន្និសីទ និងព្រឹត្តិការណ៍កីឡា E-sport ក៏ដូចជាព្រឹត្តិការណ៍ជាច្រើនទៀត។ ក្នុងឱកាស ពិធីសម្ពោធអគារពង្រីកថ្មីនេះ ក៏មានការផ្តល់ជូននៅប្រូម៉ូសិនពិសេសៗ ការសម្ដែង concert ពីសំណាក់តារាល្បីៗ ក៏ដូចជាកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀតផងដែរ។ ផ្សារទំនើបនេះនឹងផ្តល់នូវបទពិសោធន៍ទិញទំនិញថ្មីសម្រាប់មនុស្សគ្រប់វ័យក្រោមគោលគំនិតចម្បងនៃផ្សារទំនើប៕







-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


