ព័ត៌មានជាតិ
កត្តាដែលធ្វើឲ្យផ្សារទំនើបអ៊ីអនម៉លជោគជ័យនៅលើទឹកដីកម្ពុជា
ផ្សារទំនើបអ៊ីអនម៉ល ជាផ្សាទំនើបមួយដ៏ធំនៅក្នុងប្រទេសកម្ពុជា បើប្រៀបធៀបទៅនឹងផ្សារទំនើបដ៏ទៃទៀត។ បើក្រឡេកទៅមើលផ្សារទំនើបអ៊ីអនម៉ល ទាំង៣សាខានៅកម្ពុជា ឃើញថាមានអតិថិជនគាំទ្រច្រើន ទាំងការដើរលេងកម្សាន្ត និងទិញសម្ភារ:ប្រើប្រាស់ផ្សេងៗ។ តើកត្តាអ្វីខ្លះដែលជំរុញឲ្យផ្សារទំនើបអ៊ីអនម៉លទទួលបានជោគជ័យនៅលើទឹកដីកម្ពុជា?

លោក Tsuboya Masayuki នាយកគ្រប់គ្រងក្រុមហ៊ុន Aeon Mall Cambodia បានឲ្យ កម្ពុជាថ្មី ដឹងថា មូលហេតុចម្បងដែលធ្វើឲ្យផ្សារទំនើបអ៊ីអនម៉លទទួលបានជោគជ័យនេះ គឺដោយសារផ្សារទំនើបមួយនេះមានបទពិសោធយូរអង្វែងរួចមកហើយនៅក្នុងប្រទេសជប៉ុន ក្នុងវិស័យ Mall។ ដូច្នេះ លោកក៏បានយកបទពិសោធសំខាន់ៗមួយចំនួនដែលមានស្រាប់ពីប្រទេសជប៉ុនយកមកអនុវត្តនៅកម្ពុជា ហើយជារឿយៗ លោកក៏បានប្រជុំពិភាក្សាជាមួយបុគ្គលិកដែលនៅកម្ពុជា ដើម្បីកែសម្រួល និងសម្របខ្លួនទៅនឹងតម្រូវការរបស់ប្រជាជនរស់នៅក្នុងប្រទេសកម្ពុជា ដោយធ្វើយ៉ាងណាអាចឲ្យអតិថិជនទទួលយកបាន។

សូមបញ្ជាក់ថា មកដល់ពេលនេះ ផ្សារទំនើបអ៊ីអនម៉ល មានសាខាតែ៣ប៉ុណ្ណោះនៅកម្ពុជា គឺនៅក្នុងរាជធានីភ្នំពេញតែម្តង។ សាខាទី១ របស់ផ្សារទំនើបអ៊ីអនម៉លនៅកម្ពុជា មានទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ សាខាទី២ មានតាំងស្ថិតនៅភាគខាងជើងឈៀងខាងលិចក្រុងភ្នំពេញ ក្បែរតំបន់កាំកូស៊ីធី និងសាខាទី៣ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភាគខាងត្បូងនៃរាជធានីភ្នំពេញ៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


