កីឡា
កីឡាករឡាវ Bounkong ប្រាប់ពីភាពកក់ក្តៅនៅព្រះខ័នរាជស្វាយរៀង
ខ្សែបម្រើប្រយុទ្ធជម្រើសជាតិឡាវ Bounphachan Bounkong បានផ្លាស់មកក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងកាលពីដើមរដូវកាលនេះ ប៉ុន្តែកំពុងសម្របខ្លួន និងធ្វើបានល្អក្នុងការប្រកបអាជីពបាល់ទាត់នៅលើទឹកដីប្រទេសកម្ពុជា។

កីឡាករ Bounkong បានប្រាប់«កម្ពុជាថ្មី»ថា ៖«ការស្នាក់នៅក្នុងប្រទេសកម្ពុជាគឺមិនលំបាកទេសម្រាប់ខ្ញុំ។ ដោយសាររបៀបរស់នៅទីនេះមិនសូវខុសគ្នានឹងនៅឡាវទេ។ ម្ហូបអាហារ ការធ្វើដំណើរ ទំនាក់ទំនង សម្រាប់ខ្ញុំគឺមានអារម្មណ៍កក់ក្តៅ»។

Bounphachan Bounkong បានក្លាយជាកីឡាករឡាវទី១ ដែលរកបានគ្រាប់បាល់ក្នុងការប្រកួតពានរង្វាន់ខេមបូឌានព្រីមៀរលីគ នៅពេលរូបគេបានស៊ុតចូលក្រុមអង្គរថាយហ្គឺរ ក្នុងសប្ដាហ៍ទី៥។

គិតត្រឹមសប្ដាហ៍ទី១០ក្នុងខេមបូឌានព្រីមៀរលីគ២០២៣-២៤ Bounkong បង្ហាញខ្លួនឲ្យក្លិបព្រះខ័នរាជស្វាយរៀងបាន៧លើក ក្នុងនោះជាប់ជម្រើស១១នាក់ដំបូង២លើក និងស៊ុតចូលទីបាន៣គ្រាប់។

កីឡាករ Bounphachan បានប្រាប់ថា ៖«នេះជាការចាប់ផ្ដើមដ៏ល្អសម្រាប់ខ្ញុំក្នុងការមកលេងនៅកម្ពុជា។ តាំងពីផ្ទេរមកដំបូងខ្ញុំគិតថា ព្រះខ័នរាជស្វាយជាក្លិបមួយមានការគ្រប់គ្រងល្អ។ ការប្រកួតប្រជែងនៅលីគកំពូលកម្ពុជាមានការអភិវឌ្ឍច្រើនក្នុងរដូវកាលនេះ»៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


